តើមានចំណុចអ្វីខ្លះ ដែលអ្នកជំនួញអាចធ្វើបានដើម្បីជីវិត?
អ្នកជំនួញតែងតែចង់ឃើញជំនួញរបស់ខ្លួនឯងឡើងដល់កម្រិតកំពូល ហើយពួកគេក៏បានដាក់កម្លាំងកាយចិត្តនិងពេលវេលាទៅក្នុងការងារ។ ប្រសិនអ្នកជាម្ចាស់ជំនួញ តើពេលណាដែលអ្នកឈប់ពីការងារហើយលំហែកាយដោយសប្បាយ? ប្រសិនជាច្រើនជាង៣ឆ្នាំ អ្នកគួរតែលៃលករឿងនេះហើយ។
១) ដើរលេង៖ វាពិតជាយូរណាស់មែនទេតាំងពីលើកចុងក្រោយដែលអ្នកមានដំណើរលេងដោយពិតប្រាកដ។ ដំណើរកម្សាន្តដែលគ្មានអ្នកតេមករំខាន។ អ្នកគួរតែរកពេលមួយសម្រាប់ចេញពីការងារខ្លះពីរស់ដោយសប្បាយខ្លះ។
២) អារម្មណ៍៖ យូហ្គាត្រូវបានគេទទួលស្គាល់ថាអាចសម្រួលដល់អារម្មណ៍បាននិងមានឥទ្ធិពលជាច្រើនដល់រាងកាយ។ អ្នកអាចពិចារណាចុះឈ្មោះហាត់និងហាត់ពីរឬបឺដងក្នុងមូយអាទិត្យ។ វាមិនត្រឹមតែធ្វើឲអារម្មណ៍ស្ងប់ ថែមទាំងជួយអ្នកឲមានរាងស្អាត។
៣) គេងឲបានគ្រប់គ្រាន់៖ ចំនួនម៉ោងដែលអ្នកគេងនិងភាពលក់ស្រួលមានឥទ្ធិពលដល់សុខភាពរបស់អ្នក។ អ្នកប្រហែលជាមានកិច្ចការជាច្រើនដែលអ្នកត្រូវធ្វើ។ តែ កុំភ្លេចគេងឲបានគ្រប់គ្រាន់។
៤) ហាត់ប្រាណមុនពេលធ្វើការ៖ អ្នកដឹងហើយថាការហាត់ប្រាណអាចជួយឲអ្នកមានអារម្មណ៍ល្អនិងការចងចាំបានល្អ។ ក្រោយពេលហាត់ប្រាណ វានឹងជួយអ្នកផ្ដោតអារម្មណ៍ពេលអ្នកធ្វើការ៕
ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.addicted2success.com