ទស្សនាខ្សែសង្វាក់ផលិតកម្មរថយន្តនៅក្នុងរោងចក្រ BMW តើមមាញឹកកម្រិតណា?
វិស័យរថយន្តកាន់តែមានភាពជឿនលឿនមួយថ្ងៃទៅមួយថ្ងៃ។ ភាពច្នៃប្រឌិត ការឌីហ្សាញ និងការស្រាវជ្រាវរករបកគំហើញបច្ចេកវិទ្យាថ្មីៗដែលអាចទៅបំពេញតម្រូវការអ្នកប្រើប្រាស់បាន គឺជារូបមន្តយ៉ាងសំខាន់មិនអាចខ្វះបាន ទើបបណ្ដាក្រុមហ៊ុនរថយន្តធំៗអាចចាក់គ្រឹះឈរជើងរឹងមាំ ប្រកួតប្រជែងនឹងដៃគូខ្លាំងៗរបស់ខ្លួនបាន។ ទំព័រនេះ យើងសូមនាំអារម្មណ៍ប្រិយមិត្តមកទស្សនាសង្វាក់ផលិតកម្មរថយន្តដ៏មមាញឹកនៅក្នុងរោងចក្រ BMW៖
https://youtu.be/YygcVR_VNzI
ទិដ្ឋភាពនៅក្នុងវីដេអូខាងលើ បង្ហាញអំពីការផលិត និងផ្គុំដំឡើងស៊េរីរថយន្តទំនើប BMW 5 Series, 6 Series និង BMW 7 Series របស់ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ BMW។ រោងចក្រត្រូវបានបំពាក់សុទ្ធតែគ្រឿងយន្តដើម្បីបំពេញសមត្ថភាពការងារទៅតាមផ្នែកផ្សេងៗគ្នា។ ការងារទាំងនោះរួមមាន ការបាញ់ ផ្សារ តោង តួ និងម៉ាស៊ីនរថយន្តជាដើម។ រីឯកិច្ចការដែលមនុស្សត្រូវធ្វើផ្ទាល់ដៃ គឺការងារ ដេរ កិបស្រោមពូក រួចជញ្ជូនយកទៅភ្ជាប់នៅក្នុងរថយន្តផ្ទាល់៕