ឆេះខ្លោច Galaxy S7 edge ក្រោយសាកថ្មទុកចោលពេញមួយយប់
ខណៈបញ្ហាថ្មមាននៅលើ Note 7 រហូតបង្ខំចិត្តឱ្យ Samsung ប្រកាសប្រមូលមកជួសជុលវិញនោះ ចំណែកសេចក្ដីរាយការណ៍ថ្មីនេះ បានឱ្យដឹងថា មានអតិថិជនម្នាក់ដែលប្រើ Galaxy S7 edge បានអះអាងថា Galaxy S7 edge របស់ខ្លួនបានឆេះខ្លោច ខណៈពេលដែលខ្លួនដាក់ឱ្យសាកថ្មចោលពេញមួយយប់។ បុរសម្នាក់នេះ បានអះអាង ឧប្បត្តិហេតុនេះកើតមាន ខណៈពេលរូបគាត់កំពុងគេងលក់ ហើយគាត់អះអាងទៀតថា គាត់បានប្រើឆ្នាំងសាកហ្សីន មិនមែនយ៉ា (copy) នោះទេ។