ហេតុផល៤យ៉ាង ដែលសហគ្រិនគួរតែដើរលេងក្រៅប្រទេសឱ្យបានច្រើន
ពេលសហគ្រិនចាប់ផ្តើមជំនួញផ្ទាល់ខ្លួន គឺប្រាកដណាស់ថាត្រូវខំប្រឹងប្រែងហើយចំណាយពេលវេលាទាំងប៉ុន្មានដែលមានទៅលើជំនួញ។ អ្នកជំនួញទាំងឡាយត្រូវការរុះរក គំនិតត្រូវការពង្រីក។ ខាងក្រោមនេះជាហេតុផលដែលអ្នកជំនួញគួរតែដើរលេងក្រៅប្រទេសឲបានច្រើន៖
១) វាបង្រៀនឲចេះបត់បែន៖ ពេលទៅដើរលេងក្រៅប្រទេសម្តងៗ គម្រោងភាគច្រើនមិនដើរតាមផែនការដែលបានគ្រោងទុកនោះទេ។ សហគ្រិនត្រូវធ្វើការសម្រេចចិត្តភ្លាមៗ។ សហគ្រិនងាយនឹងមានអារម្មណ៍មិនល្អ ប៉ុន្តែ ក្រោយពេលវាក្លាយជាទម្លាប់ នោះសហគ្រិននឹងរៀនចេះក្នុងភាពបត់បែនតាមកាលៈទេសៈ។
២) បើកចិត្តចំពោះឱកាស៖ ការដើរលេងទៅកន្លែងដែលមិនធ្លាប់ទៅដូចជាបើកគំនិតឲមើលឃើញឱកាសកាន់តែទូលំទូលាយអីចឹងដែរ។ សហគ្រិនអាចនឹងទទួលបានគំនិតជាច្រើនប្រសិនបើចាកចេញពីកន្លែងដែលរស់នៅប្រចាំថ្ងៃ។
៣) មានទំនាក់ទំនង៖ ការគិតខុសគ្នានឹងគំនិតខុសគ្នាគឺជាអ្វីដែលនាំឲជំនួញជោគជ័យ។ សហគ្រិនដឹងថាតើត្រូវការអ្វីខ្លះដើម្បីបង្កើតទីផ្សារមួយដែលល្អ។ សហគ្រិនក៏មានឱកាសមួយដែលអ្នកធ្វើការងារឬរកស៊ីជាមួយជនបរទេស។ លើសពីនេះទៅទៀត ក៏អាចចេះភាសាថ្មីបានថែមទៀតផង។
៤) ដឹងពីបញ្ហាពិភពលោក៖ ការជួបប្រទះនូវបញ្ហាដែលមនុស្សជួបជាប្រចាំអាចជំរុញអ្នកទៅរកភាពជោគជ័យក្នុងជំនួញរបស់អ្នក។ អ្នកនឹងមិនគិតលក្ខណៈក្នុងប្រទេសទេ តែអ្នកគិតបែបពិភពលោក៕
ប្រែសម្រួល៖ អ៊ឹង មួយយូ ប្រភព៖ www.addicted2success.com