ហ្គេម Pokemon Go បំបែកកំណត់ត្រាជាហ្គេមរកប្រាក់ចំណូលច្រើនជាងគេ គឺរហូតដល់ជាង ៤៤០លានដុល្លារ
ហ្គេមដែលវាយលុកទីផ្សារមួយរយៈពេលចុងក្រោយ (ឬប៉ុន្មានសប្ដាហ៍ចុងក្រោយ) នេះគឺហ្គេម Pokemon Go របស់ក្រុមហ៊ុនអាមេរិក Niantic ដែលមិនត្រឹមតែមានចំនួនអ្នកលេងដ៏សន្ធឹកសន្ធាប់ទេ តែក៏បានជួយកើបប្រាក់ចូលក្រុមហ៊ុនមិនតិចដែរ។ តាមរបាយការណ៍ប្រាក់ចំណូលចេញផ្សាយដោយ Sensor Tower បានឱ្យដឹងថា Pokemon Go បានរកចំណូលចូលក្រុមហ៊ុនប្រមាណជាង ៤៤០លានដុល្លារអាមេរិក ចាប់តាំងពីដាក់ឱ្យលេងដំបូងនៅចុងសប្ដាហ៍ទី១ នៃខែកក្កដា ឆ្នាំ២០១៦ នេះ។