ពាក្យ៩ឃ្លាដែលពង្រឹងឆន្ទៈអ្នកឡើងវិញ ពេលកំពុងជួបការលំបាក
ក្នុងជីវិតមនុស្សម្នាក់ គ្មាននរណាម្នាក់ដែលថា កើតមកហើយជួបតែភាពស្រណុកសុខស្រួលពេញមួយជីវិតនោះទេ យ៉ាងហោចណាស់ក៏ធ្លាប់ជួបនឹងភាពលំបាកវេទនានៅពេលណាមួយក្នុងជីវិតដែរ។ តែមនុស្សមួយចំនួនព្យាយាមកែប្រែស្ថានការណ៍របស់ពួកគេឲ្យល្អជាងមុន ខណៈពេលដែលមនុស្សមួយចំនួនតែងតែព្យាយាមគេចមុខពីការពិតរហូត។ ដូចនេះ ខាងក្រោមនេះគឺជាអ្វីដែលអ្នកគួរតែធ្វើនៅពេលដែលជីវិតរបស់អ្នកជួបប្រទះនូវការលំបាកម្ដងៗ៖
១) ការខឹងឬបន្ទោសខ្លួនឯងតែងតែកើតមានឡើង ដូចនេះអ្នកមិនបាច់ព្យាយាមគេចពីអារម្មណ៍ទាំងនោះទេ
២) កុំបណ្ដោយតាមព្រេងតាមវាសនា ត្រូវប្រឹងឲ្យអស់ពីលទ្ធភាពដើម្បីកែប្រែស្ថានភាពជីវិត
៣) ចេះអត់អោន ក៏ដូចជាលើកទឹកចិត្តឲ្យខ្លួនឯង
៤) កុំយកខ្លួនឯងទៅប្រៀបធៀបជាមួយអ្នកដទៃញឹកញាប់ពេក
៥) ត្រូវចាំថា អ្វីៗគឺត្រូវការពេលវេលា ដូចនេះសូមកុំបង្ខំ
៦) កុំគិតពីអ្វីដែលអ្នកដទៃគិតពីអ្នកពេក
៧) ថែរក្សាសុខភាពឲ្យបានល្អ
៨) ត្រូវចាំថាអ្នករឹងមាំជាងអ្វីដែលអ្នកគិត
៩) អ្នកប្រាកដជាអាចធ្វើបាន៕