ច្បាស់ទាំងកាលបរិច្ឆេទ ច្បាស់ទាំងឈ្មោះ Apple នឹងប្រកាសផ្លូវការឈ្មោះ iPhone 7 / 7 Plus នៅថ្ងៃទី៧ កញ្ញា
ទើបតែថ្មីៗនេះ ក្រុមហ៊ុន Apple បានផ្ញើលិខិតអញ្ជើញភ្ញៀវកិត្តិយសចូលរួមព្រឹត្តិការណ៍របស់ខ្លួននៅថ្ងៃទី៧ កញ្ញាខាងមុខ ដែលជាពេលវេលាមួយរបស់ iPhone ជំនាន់ថ្មីត្រូវប្រកាសវែកមុខផ្លូវការ។ ខណៈដែល ឈ្មោះ iPhone ជំនាន់ទី១០ នៅមានភាពស្រពិចស្រពិលដោយអ្នកខ្លះថា នឹងមានឈ្មោះ iPhone 7 តែខ្លះថា នឹងត្រូវហៅឈ្មោះ iPhone 6SE ប៉ុន្តែពេលនេះ ត្រូវក្រុមហ៊ុន Vadafone អះអាងឈ្មោះមុន Apple ប្រកាសទៅហើយគឺពិតជា iPhone 7 និង iPhone 7 Plus។