​iPhone ស៊េរី​ឆ្នាំ២០១៧ របស់ Apple នឹង​មិន​មាន​ប៊ូតុង Home យ៉ាង​ប្រាកដ​ រីឯ Fingerprint ត្រូវ​​បង្កប់​ក្រោម​កញ្ចក់ OLED​



ក្រុមហ៊ុន Apple នឹងណែនាំចេញបច្ចេកវិទ្យាថ្មី touch sensitive នៅលើប៊ូតុង Home នៃកំពូលទូរស័ព្ទ iPhone 7 និង iPhone 7 Plus សម្រាប់ឆ្នាំ២០១៦ នេះ។ បើផ្អែកលើរបាយការណ៍ចុងក្រោយនេះ ឱ្យដឹងថា ក្រុមហ៊ុន Apple នឹងដកប៊ូតុង Home ចេញពី iPhone ជំនាន់ក្រោយនេះ គឺ iPhone ស៊េរីឆ្នាំ២០១៧ ក្រោយនេះ។

iPhone-2017-8-796x398

យោងតាមរបាយការណ៍ថ្មីមួយដែលរាយការណ៍ដោយគេហទំព័រ Bloomberg ឱ្យដឹងថា ក្រុមហ៊ុន Apple នឹងដកប៊ូតុង Home ចេញពី iPhone ស៊េរីឆ្នាំ២០១៧ ហើយជំនួសឱ្យការប្រើមុខងារស្កេនក្រយៅដៃដែលធ្លាប់តែប្រើនៅប៊ូតុង Home នឹងត្រូវបំពាក់នៅខាងក្រោមនៃកញ្ចក់ OLED តែម្ដង។ iPhone 7 និង 7 Plus ដែលចេញឆ្នាំនេះ នឹងមានការផ្លាស់ប្ដូររចនាបថបន្តិចបន្តួចប៉ុណ្ណោះ ប្រៀបធៀបនឹងម៉ូដែលបច្ចុប្បន្ន iPhone 6s / 6s Plus។ ចំណែក iPhone ស៊េរីឆ្នាំ២០១៧ ខាងមុខទើបមានការឌីហ្សាញថ្មីខុសប្លែកមុនច្រើន ដែលក្នុងនោះនឹងបំពាក់ដោយអេក្រង់ OLED ហើយដកប៊ូតុង Home ចេញពីទូរស័ព្ទ។ ក្រុមហ៊ុន Apple ត្រូវគេរំពឹងថា នឹងប្រកាសចេញ iPhone 7 និង 7 Plus នៅដើមខែកញ្ញាប៉ុន្មានថ្ងៃខាងមុខ អាចនៅថ្ងៃទី៦ ឬ ទី៧ ហើយនឹងមានលក់ចាប់ពីថ្ងៃទី១៦ កញ្ញាដដែល៕
X
5s