បើជាស្នេហាពិតប្រាកដពាក្យថា ៖"បងស្រលាញ់អូន ឬអូនស្រលាញ់បង" គឺមិនគ្រប់គ្រាន់នោះទេ
ពេលខ្លះ ការនិយាយ "ខ្ញុំស្រឡាញ់អ្នក (អូនស្រលាញ់បង ឬបងស្រលាញ់អូន)" មិនបានបញ្ចូលសារដែលអ្នកចង់បាននោះទេ។ ក្នុងកាលៈទេសៈខ្លះ ពាក្យខ្លះអាចផ្តល់នូវអត្ថន័យល្អជាងពាក្យ "ខ្ញុំស្រឡាញ់អ្នក " ទៅទៀត។
១) ខ្ញុំជឿជាក់លើអ្នក៖ ក្នុងទំនាក់ទំនងស្នេហា អ្នកទាំងពីរត្រូវជឿជាក់លើគ្នានិងជួយគ្នាពេលនរណាម្នាក់បាក់ទឹកចិត្ត។ នៅក្នុងពិភពដែលលំបាកនេះនិងមានបញ្ហាជាច្រើនដែលត្រូវដោះស្រាយ ការនិយាយបួនពាក្យខាងលើនេះមានន័យខ្លាំងណាស់សម្រាប់ពួកគេ។
២) កុំគិតរឿងអតីតទៀត៖ យើងរាល់គ្នាតែងតែវង្វេងម្ដងម្កាលក្នុងឆាកជីវិត។ មិនថាវាល្អឬអាក្រក់ វាជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវិតអ្នក។ ប្រសិនជាអ្នកប្រទះដៃគូរបស់អ្នកនៅរស់នៅអតីតកាល អ្នកត្រូវជួយរំលឹកដល់គេ។
៣) ដោយសារតែអ្នកស្រឡាញ់ខ្លួនឯង អ្នកក៏អាចស្រឡាញ់គេ៖ ការអនុញ្ញាតឲដៃគូរបស់អ្នកដឹងថាអ្នកចេះស្រឡាញ់ខ្លួនឯងបង្ហាញឲដៃគូរបស់អ្នកដឹងថា គេរកឃើញមនុស្សដែលអាចពឹងពាក់បាន។ ការស្រឡាញ់ខ្លួនឯងក៏សំខាន់ដែរក្នុងទំនាក់ទំនងស្នេហា។
៤) យើងធ្វើវា៖ ការសម្រេចអ្វីមួយរួមគ្នាផ្តល់ឪកាសសម្រាប់បង្កើតទំនាក់ទំនងកាន់តែល្អជាមួយគ្នា។ ប្រសិនជាអ្នកទាំងពីរមានគោលដៅដូចគ្នា ការធ្វើកិច្ចការរួមគ្នាពិតជាជួយដល់ទំនាក់ទំនងអ្នកទាំងពីរបាន៕
ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.powerofpositivity.com