វិធីសាស្ត្រ៣យ៉ាងជួយអ្នកឱ្យមានកម្លាំងចិត្តនិងដើរទៅមុខជានិច្ច​



យើងភាគច្រើនចូលចិត្តនិយាយតែពីកំហុសរបស់យើង។ យើងក៏ត្រូវនិយាយអំពីអ្វីដែលយើងបានសម្រេចដែរ។ យើងត្រូវហ៊ាននិយាយមកកាន់ខ្លួនឯងថា៖ យើងកំពុងនៅលើផ្លូវដែលត្រឹមត្រូវ។ យើងមិនអីទេ។ យើងនឹងជោគជ័យ។ ការផ្លាស់ប្តូរគំនិតរបស់អ្នកពិតជាអាចផ្លាស់ប្តូរជីវិតរបស់អ្នក។

១) កំណត់នូវភាពជោគជ័យ៖ កត់ត្រានូវអ្វីដែលអ្នកមិនបានធ្វើកាលពីមួយខែមុនឬមួយឆ្នាំមុន។ តើទម្លាប់អ្វីខ្លះដែលអ្នកបានផ្លាស់ប្តូរ? ការបន្តដើរទៅមុនពេលខ្លះគឺពិបាក។ ដូច្នេះហើយ អ្នកត្រូវកត់ត្រានិងផ្តល់មតិដល់ខ្លួនឯងនិងវាយតម្លៃទៅលើការសម្ដែងរបស់អ្នក។

២)មើលឃើញលទ្ធផលចុងក្រោយ៖អ្នកគួរតែមើលឃើញឬស្រមៃនូវលទ្ធផលចុងក្រោយនៃគោលដៅរបស់អ្នកនិងអត្ថប្រយោជន៍ពីវា។ ការងារពេលខ្លះគឺលំបាកឬធុញ។ តែ រូបភាពនៃគោលដៅចុងក្រោយរបស់អ្នកនឹងជំរុញអ្នកឱ្យដើរទៅមុខ។

៣) បង្កើតទម្លាប់ល្អជាប្រចាំថ្ងៃ៖ អ្នកត្រូវមានទម្លាប់លក្ខណៈវិជ្ជមាន។ ទម្លាប់ដែលអ្នកមាននឹងជះឥទ្ធិពលដ៏ខ្លាំងទៅលើជីវិតដែលអ្នកនឹងស្មានមិនដល់។ ត្រូវចងចាំថា ទម្លាប់ល្អអាចដែលអ្នកទៅដល់គោលដៅ៕

ប្រែសម្រួល៖ អ៊ឹងមួយយូ

ប្រភព៖ www.success.com

X
5s