ធ្វើយ៉ាងណាដើម្បីក្លាយជា «មិត្តម្នាក់ដែលគេចូលចិត្តច្រើនជាងគេ»?
ដើម្បីក្លាយជាមិត្ត ភក្ដីម្នាក់ដែលគេមានអ្នកចូលចិត្តច្រើនជាងគេអ្នកដទៃ នោះ អ្នកគប្បីដឹងពីវិធិខ្លះៗ ។ ខាងក្រោមនេះ ជាអ្វីដែលអ្នកគួរអានហើយ អនុវត្តតាម៖
១) ត្រូវមានគំនិតវិជ្ជមាន៖ ពេលអ្នកធ្វើអ្វី ដោយមានគំនិតវិជ្ជមានដាក់ខ្លួន នោះ អ្នកអាចធ្វើអ្វីបានដោយជោគជ័យ ហើយពេលដែលអ្នកធ្វើវា នោះ គឺអ្នកមានអារម្មណ៍ថា សប្បាយក្នុងការធ្វើវា ។ ពេលដែលអ្នកមានអារម្មណ៍សប្បាយរីករាយ ហើយនោះ ប្រាកដណាស់អ្នកនឹងអាចឲ្យមនុស្សជុំវិញអ្នកមានអារម្មណ៍បែបនោះដែរហើយ។
២) ត្រូវចិត្តល្អដាក់គ្នា៖ វាជាគន្លឹះមួយ ដើម្បីស្វែងរកមិត្តភាពល្អៗ សម្រាប់អ្នក ព្រោះថា មនុស្សម្នាក់ៗ ចង់បានណាស់មិត្តភ័ក្ដិដែលចិត្តល្អ ចេះជួយទុក្ខធុរៈ គ្នាទៅវិញទៅមកបែបនេះ។
៣) បង្កើនមិត្តភាពឲ្យកាន់តែច្រើន៖ ចូរអ្នកសម្លឹងមើល ថាតើពេល អតីតកាល និងបច្ចុប្បន្នកាលនេះ អ្នកមានមិត្តភ័ក្ដិប៉ុន្មាននាក់ហើយ? ដូចនេះ បើចង់ក្លាយជាមនុស្សម្នាក់ដែលមានគេចូលចិត្តច្រើន អ្នកគួរតែ ពង្រីកចំនួនមិត្តភ័ក្ដិឲ្យបានច្រើនជាមុនសិនទើបល្អ។
៤) មិនត្រូវខឹងរឿងតូចតាច៖ មនុស្សម្នាក់ៗ តែងតែមានកំហុស ហើយគ្មាននរណាម្នាក់ចង់រាប់អានជាមួយ មនុស្សដែលមានចិត្តចង្អៀតចង្អល់ ហើយ ឆាប់ខឹងគ្រប់ពេលនោះទេ ។ ជំនួស ដោយការខឹងផ្ដេសផ្ដាស អ្នកគួរតែនាំគ្នា ពិភាក្សាដើម្បីដោះស្រាយបញ្ហាទើបជាការប្រសើរ។
៥) កុំមានចិត្តច្រណែនគ្នា៖ អាចថា ពេលដែលមិត្តភ័ក្ដិរបស់អ្នកទៅជិតស្និទ្ធជាមួយ អ្នកផ្សេង អាចធ្វើឲ្យអ្នកមានចិត្តច្រណែន តែអ្នកមិនគួរគិតបែបនេះតទៅទៀតទេ។ អ្វីដែលអ្នកគួរគិតនោះ គឺថាតើអ្នកមានអ្វីដែលអាចឲ្យមិត្តភ័ក្ដិរបស់អ្នកមិនទៅរកគេ ហើយនៅជាមួយអ្នករហូតដែរទេ?
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ wikihow.com