ពាក្យពេចន៍ដ៏មានអត្ថន័យ៦ឃ្លារបស់លោក Jim Rohn អាចផ្លាស់ប្ដូរជីវិតរបស់អ្នកបាន
ក្រោយពីលោក Jim Rohn ស្លាប់កាលពីឆ្នាំ២០០៩ លោកបានបន្សល់ទុកនូវពាក្យមានន័យមួយចំនួន។ ហើយពាក្យពេចន៍ទាំងនោះត្រូវបានផ្សព្វផ្សាយទូទាំងពិភពលោក៖
១) កុំបន់ស្រន់ថាវាជារឿងងាយស្រួល តែបន់ស្រន់ខ្លួនឯងឲល្អជាងនេះ។ កុំប្រាថ្នាថាមានបញ្ហាតិច តែប្រាថ្នាតែខ្លួនឯងមានជំនាញច្រើន។ កុំប្រាថ្នាមិនមានការប្រកួតប្រជែង តែប្រាថ្នាមានប្រាជ្ញាឆ្លាតវៃ។
២) ឧបសគ្គនៃភាពជាអ្នកដឹងនាំគឺត្រូវខ្លាំងតែមិនឈ្លើយ ចិត្តល្អតែមិនទន់ជ្រាយ មានគំនិតតែមិនខ្ជិល ដាក់ខ្លួនតែមិនកំសាក មានមោទនភាពតែមិនអួត។
៣) យើងរាល់គ្នាតែងតែជួបនូវបញ្ហាមួយក្នុងចំណោមពីរនេះ ៖
១) ការឈឺចាប់នៃវិន័យ
២) ការឈឺចាប់នៃភាពស្ដាយក្រោយ។
៤) ពេលវេលាគឺថ្លៃណាស់។ ដូច្នេះហើយ អ្នកត្រូវប្រើប្រាស់ពេលវេលាឲបានល្អជាទីបំផុត។
៥) វិន័យគឺជាស្ពាននៃគោលដៅនិងភាពជោគជ័យ។
៦) កម្លាំងចិត្តគឺជាអ្វីដែលជំរុញឲអ្នកចាប់ផ្តើម តែទម្លាប់គឺជាអ្វីដែលនាំអ្នកដើរទៅមុន។
ប្រែសម្រួល៖ អ៊ឹង មួយយូ ប្រភព៖ www.success.com