រថយន្តតាក់ស៊ីបើកបរស្វ័យប្រវត្តិដំបូងគេលើលោក បង្ហាញខ្លួននៅសិង្ហបុរី (Video)
ពិតជាទំនើបណាស់ សម្រាប់យើងទាំងអស់គ្នាដែលកំពុងរស់នៅក្នុងសម័យបច្ចេកវិទ្យាជឿនលឿនសព្វថ្ងៃនេះ។ ក្រៅពីឧស្សាហកម្មផលិតស្មាតហ្វូនទំនើប កំពុងមានសន្ទុះរីកចម្រើនហើយនោះ ចំណែក វិស័យឧស្សាហកម្មរថយន្តក៏មានការអភិវឌ្ឍខ្លាំងសម្បើមណាស់ដែរ។ ជាក់ស្ដែងរថយន្តបើកបរស្វ័យប្រវត្តិដែលជាគម្រោងអភិវឌ្ឍដោយក្រុមហ៊ុនរថយន្តធំៗលើលោក កំពុងមានការចាប់អារម្មណ៍ខ្លាំង។ រីឯពេលនេះ សិង្ហបុរីគឺជាប្រទេសដែលមានរថយន្តតាក់ស៊ីដឹកអ្នកដំណើរដែលបើកបរដោយស្វ័យប្រវត្តិមុនគេលើលោក។