គន្លឹះក្នុងការបង្ហោះរូបថតគុណភាពច្បាស់នៅលើ Facebook
លោកអ្នកដែលចូលចិត្តបង្ហោះរូបនៅលើ Facebook ប្រហែលជាបានចាប់អារម្មណ៍ទៅលើគុណភាពរូបទាំងនោះ មិនដូចជារូបដើមនោះឡើយ ពោលគឺមានភាពព្រាលៗ។ នេះដោយសារបណ្ដាញ Facebook ត្រូវក្រុមហ៊ុនប្រើវិធីសាស្ត្រ compression ដើម្បីកាត់បន្ថយទំហំរូប សន្សំសំចៃផ្ទៃទំនេរលើឌីស នៅរាល់ពេលរូបថតរបស់អ្នកត្រូវបានបង្ហោះ។ ដូច្នេះទំព័រនេះ យើងសូមលើកយកពីរបៀបក្នុងការបើកមុខងារ Enable “High Quality” នៅពេលអ្នកបង្ហោះរូបថត។