វិធីសាស្ត្រសំខាន់ៗ ៥យ៉ាង ដើម្បីលុបបំបាត់ការខ្ជិលច្រអូសរបស់អ្នក!
នៅពេលខ្លះអ្នកតែងតែធុញថប់ មិនចង់ធ្វើនេះធ្វើនោះហើយទីបំផុតមួយថ្ងៃក៏កន្លងផុតទៅដោយគ្មានបានអ្វីទាំងអស់។ ទង្វើទាំងនេះធ្វើអោយអ្នកក្លាយជាមនុស្សខ្ជិលហើយអ្នកពិតជាមិនអាចសម្រេចកិច្ចការធំបានឡើយ។ ប្រសិនបើចង់ដោះស្រាយបញ្ហានេះ អ្នកអាចសាកល្បងវិធីទាំង៥ ខាងក្រោមនេះ វាអាចជួយលោកអ្នកបាន៖
១) រៀបចំតារាងការងារមិនគ្រប់គ្រាន់ទេ តែត្រូវកំណត់ពេលវេលាអោយបានច្បាស់លាស់៖ លោកអ្នកត្រូវរៀបចំតារាងការងារដោយកំណត់នៅពេលវេលាអោយបានច្បាស់លាស់ រាល់១ម៉ោងម្តង ព្រោះថាវាអាចកំណត់ពេលវេលាធ្វើការ។ លើសពីនេះទៀត វាក៏អាចអោយអ្នកបញ្ឈប់ការពន្យារពេលតទៅទៀតបានផងដែរ។ អ្នកមិនត្រូវគិតថា គួរធ្វើ រឺ មិនគួរធ្វើ តទៅទៀតទេព្រោះការសម្រេចចិត្តត្រូវបានធ្វើឡើងរួចហើយ ដូច្នេះអ្នកត្រូវតែធ្វើតាមអ្វីដែលបាន កំណត់នៅក្នុងកាលវិភាគដែលអ្នកបានរៀបចំពីមុនមក។
២) កំណត់ពេលវេលាសម្រាកសម្រាប់ខ្លួនឯងខ្លះផង៖ ការកំណត់កាលវិភាគដោយគ្មានការឈប់សម្រាកនឹងមិនអាចជួយអ្វីដល់អ្នកបានទេ លោកអ្នកត្រូវកំណត់ពេលឈប់សម្រាកខ្លះសំរាប់ខ្លួនឯង ប៉ុន្តែអ្នកត្រូវតែខិតខំធ្វើអ្វីដែលអ្នកបានកំណត់នៅក្នុងកាលវិភាគឲ្យបានច្បាស់លាស់ តែមិនចាំបាច់ធ្វើវាអោយល្អឥតខ្ចោះនោះទេ ពោលគឺគ្រាន់តែធ្វើអោយបានច្រើនតាមតែអាចធ្វើបានក្នុងកាលវិភាគដែលបានកំណត់។
៣) ត្រូវរៀបចំតារាងកាលវិភាគរបស់អ្នកអោយបាន១សបា្តហ៍មុន៖ ស្របពេលដែលគិតអំពីថ្ងៃនេះអ្នកក៏ត្រូវគិតអំពីថ្ងៃស្អែកផងដែរ ដូច្នេះការរៀបចំកាលវិភាគម្តងមួយសបា្តហ៍អាចជួយលោកអ្នកបានច្រើន។ បន្ទាប់ពីលោកអ្នកដឹងថាអ្នកនឹងត្រូវធ្វើអ្វីក្នុងអាទិត្យនេះច្បាស់លាស់ហើយ អ្នកនឹងមានគោលដៅសម្រាប់បំពេញ។ ការសិក្សាបង្ហាញថានៅដែលលោកអ្នករៀបចំគម្រោងបានកាន់តែច្រើន នោះអ្នកនឹងមានពេលវេលាសម្រាប់ គិតថានឹងធ្វើវាបានកាន់តែច្រើនជាងមុន។បន្ទាប់ពីលោកអ្នករៀបចំរួចហើយ សូមកុំកែប្រែតាមតែអាចធ្វើបាន។
៤) ត្រូវធ្វើការងារតិចតួច បានហើយតែត្រូវធ្វើវាអោយល្អឥតខ្ចោះ៖ លោកអ្នកប្រហែលជាគិតថា ខ្លួនមានពេលវេលាតិចតួច ដូច្នេះមិនដឹងធ្វើដូចម្តេចដើម្បីធ្វើវាអស់ក្នុងពេលតែមួយបាន? អ្នកគិតត្រូវហើយ ប៉ុន្តែត្រូវចេះជ្រើសរើសការងារពីរ ឬ បី ដែលសំខាន់រួចធ្វើវាមុនគេហើយត្រូវធ្វើអោយបានល្អជាទីបំផុត។ មនុស្សភាគច្រើនខិតខំធ្វើការ អោយបានធ្វើតាមតែអាចធ្វើបានប៉ុន្តែមិនបានគិតពីគុណភាពការងារទាល់តែសោះ កត្តាទាំងនេះវាមិចអាចធ្វើឲ្យអ្នកជោគជ័យក្នុងពេលអនាគតបានទេដូច្នេះអ្នកត្រូវចេះជ្រើសរើសការងារណាដែលសំខាន់ហើយធ្វើអោយបានល្អទើបជាការប្រសើរ។
៥) កាត់បន្ថយការងារដែលមិនសូវសំខាន់ ហើយព្យាយាមធ្វើការណាដែលសំខាន់៖ ល្មមដល់ពេលដែលអ្នកកាត់បន្ថយការងារដែលមិនសូវសំខាន់ ហើយលោកអ្នកគួរតែធ្វើការងារណាដែលសំខាន់ៗដែលទាក់ទងទៅនឹងជំនាញរបស់អ្នកវិញទើបជាការប្រសើរព្រោះវាអាចធ្វើអោយជំនាញ និង ទេពកោសល្យរបស់អ្នក៕
ដោយ៖ ពិសី ប្រភព៖ www.bakadesuyo.com