Facebook ទើបដាក់ឱ្យប្រើកម្មវិធីថ្មី Lifestage app ដែលបង្កើតដោយ Developer អាយុត្រឹម ១៩ឆ្នាំ
ថ្មីៗនេះ ក្រុមហ៊ុន Facebook ទើបបានប្រកាស ដាក់ចេញកម្មវិធី iOS ថ្មីមួយ ដែលបង្កើតដោយអ្នកក្មេងជំនាន់ក្រោយមានអាយុនៅវ័យក្មេងត្រឹមតែ ១៩ឆ្នាំ ប៉ុន្តែពោរពេញដោយសមត្ថភាពជាអ្នកសរសេរកម្មវិធីយ៉ាងល្អ។ កម្មវិធីនេះ មានឈ្មោះថា Lifestage ដែលសរសេរដោយបុរសវ័យក្មេងឈ្មោះ Michael Sayman។