​ប៉ូលិស​បែលហ្សិក ​ចាប់​មនុស្ស១៦​នាក់​ ​​សង្ស័យ​ពាក់ព័ន្ធ​​អំពើ​ភេរវកម្ម​​​ប៉ារីស​​



​ប៉ូលិស​បែលហ្សិក ​​​បាន​ចាប់​ខ្លួន​មនុស្ស​១៦​នាក់ ​​​ដោយ​សង្ស័យ​ថា ​ជាប់ពាក់ព័ន្ធ​នឹង​អំពើ​ភេរវកម្ម​នៅ​ទី​ក្រុង​ប៉ារីស​​កន្លង​មក​។ ​ក្នុង​ពេល​បើក​ប្រតិបត្តិការ​ចាប់​ខ្លួន​ជនសង្ស័យ​ទាំងនោះ​ ​ប៉ូលិស​​មិន​បាន​រក​ឃើញ​អាវុធ​​​អ្វី​​នោះ​ទេ ប៉ុន្តែ​យ៉ាងណា​ក៏ដោយ ​មនុស្ស​១៦​នាក់​នោះ ត្រូវ​តែ​ឃុំ​ខ្លួន​ ​ដើម្បី​ស៊ើបអង្កេត​បន្ត​ទៀត​។ ការ​ចាប់​ខ្លួន​នេះ​ ​គឺ​ដោយសារតែ​គេ​ជឿ​ថា ​​ប្រទេស​បែលហ្សិក​ជា​​ ​ប្រភព​សំខាន់​របស់​ក្រុម​ជ្រុលនិយម​ដែល​​បាន​វាយប្រហារ​នៅ​ទីក្រុង​ប៉ារីស​ដែល​បណ្តាល​ឲ្យ​មនុស្ស​ប្រមាណ​ជាង​១០០​នាក់​ស្លាប់​នោះ ។ ​​សូម​បញ្ជាក់​ក្រោយ​មាន​ហេតុការណ៍​នៅ​ទីក្រុង​ប៉ារីស​​មក​ ​ពិភពលោក​ជាពិសេស​នៅ​តំបន់​អឺរ៉ុប​ ​កំពុង​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ ​ព្រោះ​ថា​ក្រុមISIS ​អាច​នឹង​វាយប្រហារ​គ្រប់ពេល​វេលា​៕ ​​​ដោយ​៖ ​រតនា​ ​វិចិត្រ​ ​ប្រភព៖ Reuters
X
5s