LeEco ប្រកាសចេញស្មាតហ្វូនថ្មីទំនើប Cool 1 Dual RAM 4GB តម្លៃចាប់ពី ១៦៦ដុល្លារ!
ក្រុមហ៊ុន LeEco ដែលមានមូលដ្ឋាននៅប្រទេសចិន ថ្មីៗនេះ ទើបបានប្រកាសចេញស្មាតហ្វូនថ្មីលក្ខណៈ សម្បត្តិខ្ពស់ ប៉ុន្តែមានតម្លៃធូរថ្លៃត្រឹមតែជាង ១០០ដុល្លារប៉ុណ្ណោះ។ តម្លៃរបស់គឺអាស្រ័យលើលក្ខណៈ សម្បត្តិ RAM 3GB ឬ 4GB និងមានមេម៉ូរីម៉ាស៊ីនទំហំផ្សេងគ្នាគឺ 32GB ឬ 64GB។
ស្មាតហ្វូន Cool 1 Dual របស់ LeEco បំពាក់ដោយឈីប Qualcomm Snapdragon 652 ប្រើប្រាស់ក្រាហ្វិក Adren510 GPU, មាន RAM ពីរជម្រើសគឺទំហំ 3GB ឬ 4GB និងមានមេម៉ូរី 32GB ឬ 64GB។ ស្មាតហ្វូនថ្មីនេះ ពុំមានរន្ធសម្រាប់ដោតកាតមេម៉ូរីនោះទេ។
LeEco Cool 1 Dual បំពាក់កាមេរ៉ាក្រោយចំនួនពីរគ្រាប់ទំហំ 13MP ដែលអាចថតរូបប្រភេទ monochrome ហើយកាមេរ៉ាមុខទំហំ 8MP ។ ថ្មរបស់ LeEco Cool 1 Dual មានកម្រិតថាមពល 4060mAh។ តម្លៃស្មាតហ្វូនស៊េរីខ្ពស់ LeEco Cool 1 Dual គឺចាប់ពី ១៦៦ដុល្លារអាស្រ័យទៅតាមជម្រើសលក្ខណៈសម្បត្តិផ្សេងគ្នា៕