វិធីសាស្ត្រដ៏​ឆ្លាត​វៃ​ទាំង ​៤​ក្នុងការ​សន្សំប្រាក់ទុក​



តើអ្នកមានបញ្ហាជាមួយការសន្សំប្រាក់ទុកមែនទេ? តែងតែទទួលបរាជ័យក្នុងការធ្វើវាមែនទេ? រាល់វិធីដែលប្រើកន្លងមក តើអ្នកពេញចិត្តជាមួយវិធីណាជាងគេ? 

ប្រសិនបើអ្នកមិនពេញចិត្តជាមួយវិធីដែលអ្នកប្រើប្រាស់សព្វថ្ងៃនោះទេ វិធីសាស្ត្រខាងក្រោមនេះប្រហែលជាអាចជួយអ្នកបាន ព្រោះវាសុទ្ធតែងាយស្រួលហើយមានប្រសិទ្ធភាពខ្ពស់៖

១) រៀនទិញអីវ៉ាន់ឆ្លាតជាងមុន

មនុស្សភាគច្រើនបង្កើតកំហុសនៅពេលពួកគេចង់សន្សំប្រាក់នោះគឺ មិនទិញទំនិញ។ វិធីនេះប្រើប្រាស់បានតែមួយឆាវប៉ុណ្ណោះ ផ្ទុយទៅវិញ អ្វីដែលអ្នកគួរធ្វើគឺប្រើប្រាស់ខួរក្បាលជាងមុន ព្រោះនៅហាងភាគច្រើន តែងតែមានការបញ្ចុះតម្លៃនៅពេលមានបុណ្យ ឬលក់លាងឃ្លាំងជាដើម ដែលវាជួយសន្សំលុយដែលអ្នកត្រូវចំណាយមួយកម្រិតធំផងដែរ។

២) រៀនសប្បាយនៅផ្ទះ

អ្នកអាចអានសៀវភៅ ទស្សនាខ្សែភាពយន្ត ឬធ្វើអ្វីញាំតិចតួចនៅពេល ហើយហៅមិត្តភ័ក្ដិជិតស្និទ្ធប៉ុន្មាននាក់មកលេង ប្រសិនបើអ្នកអផ្សុកខ្លាំង។ នេះក៏ជាទម្លាប់មួយដ៏ល្អដែរ ហើយជួយសន្សំសំចៃថែមទៀតផង គ្រាន់តែវាត្រូវការពេលវេលាមួយចំនួន មុននឹងអ្នកសាំជាមួយការធ្វើបែបនេះ។

៣) ញាំម្ហូបនៅផ្ទះ

ជាជាងការចំណាយលុយ និងសាំងម៉ូតូចេញទៅញាំអីនៅឯក្រៅផ្ទះ ហេតុអ្វីអ្នកមិនចំណាយពេលធ្វើខ្លួនឯង? ទោះបីជាវាអាចត្រូវការពេលវេលាបន្តិចមែន តែអ្នកអាចធ្វើវាទៅតាមកាលៈទេសៈ ឬពេលវេលាដែលអ្នកមានបាន។ បន្ថែមពីនោះទៅទៀត អាហារដែលអ្នកធ្វើខ្លួន គឺអាចធានាពីអនាម័យ ព្រមទាំងមានផាសុកភាពជាងអាហារដែលអ្នកទៅញាំនៅឯក្រៅផ្ទះទៅទៀត។

៤) មានក្រុមសន្សំលុយ

អ្នកអាចស្វែងរកមិត្តភ័ក្ដិណាដែលមានចិត្តចង់សន្សំលុយដូចគ្នា តែកុំរកគ្នាច្រើនពេក នាំតែពិបាកវិញទេ ៥ ឬ៦នាក់ចាត់ទុកថាច្រើនល្មមហើយ បន្ទាប់មកអ្នកអាចជជែកវែកញែកពីរឿងសន្សំលុយនេះ ថាមួយថ្ងៃអ្នកត្រូវសន្សំប៉ុន្មាន ហើយមានខសន្យាអ្វីខ្លះ រួមទាំងរយៈពេលដែលអ្នកសន្សំផងដែរ ហើយការធ្វើបែបនេះ នឹងធ្វើឲ្យសមាជិកក្រុមរបស់អ្នកក្លាយទៅជាកម្លាំងចិត្តសម្រាប់គ្នាទៅវិញទៅមក៕

ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី

ប្រភព៖ www.cheatsheet.com

X
5s