ធ្វើយ៉ាងណាដើម្បីក្លាយពីសិស្សសម្អប់ មកជាសិស្សសំណប់របស់គ្រូ
តើអ្នកធ្លាប់តែជាសិស្សសម្អប់ របស់លោកគ្រូអ្នកគ្រូមែនទេ ? តើអ្នកមានឆ្ងល់ទេ ថា ហេតុអ្វីពួកគាត់ចូលចិត្តសិស្សដទៃ ច្រើនជាងអ្នក? ឬមួយ ក៏អ្នកមិនបានធ្វើអ្វីគ្រប់គ្រាន់សម្រាប់ទាមទារការពេញចិត្តពីគាត់នៅឡើយ? ខាងក្រោមនេះនឹងបង្ហាញអ្នកពី តិចនិកខ្លះ ៗ ជួយឲ្យអ្នកក្លាយទៅជាសិស្សដែលលោកគ្រូអ្នកគ្រូស្រឡាញ់ជាងគេ៖
១) ធ្វើជាសិស្សគំរូ៖ ធ្វើឲ្យខ្លួន ឯងលេចធ្លោ ដោយខិតខំរៀន ដើម្បីទទួលបានពិន្ទុខ្ពស់ ជាពិសេសមុខវិជ្ជាដែលអ្នកមិនសូវរៀនចេះ។ បន្ទាប់មកអ្នកក៏ត្រូវដឹងថា ពួកគាត់ចូលចិត្តអ្វី ត្រូវរក្សាភាពស្ងៀមស្ងាត់ នៅក្នុងថ្នាក់ រួសរាយរាក់ទាក់ គោរពមនុស្សជុំវិញខ្លួន គិតមុនគូរ កុំរំខានអ្នកដទៃ និងចូលរួមរាល់ធ្វើកិច្ចការនានានៅក្នុងថ្នាក់។
២) មានទំនួលខុសត្រូវចំពោះខ្លួន ឯង៖ អ្នកគួរចេះមានទំនួលខុសត្រូវក្នុងការធ្វើអ្វីមួយ ដូចជា ធ្វើកិច្ចការសាលាដែលមាន យកចិត្តទុកដាក់ កត់ត្រាទុក ធ្វើកិច្ចការឲ្យទាន់ពេលវេលា និងស្មោះត្រង់ រាល់ពាក្យសម្ដី ដែលអ្នកបាននិយាយតៅកាន់ពួកគាត់។
៣) បង្ហាញភាពឆ្លាតវៃនិងភាពឆ្នៃប្រឌិតដែលអ្នកមាន៖ អ្នកគួរចេះបង្ហាញភាពឆ្លាតវៃនិងគំនិតឆ្នៃប្រឌិត តាមរយៈការធ្វើកិច្ចការអ្វីមួយ ហើយគួរព្យាយាមគិត ថាតើអ្វីខ្លះដែលគ្រូរបស់អ្នកពេញចិត្ត ជាទីបំផុត ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកគួរតែ ខិតខំធ្វើកិច្ចការសាលាឲ្យបានលឿន តាមតែអាចធ្វើទៅបាន ព្រោះគាត់នឹងចាប់អារម្មណ៍អ្នកកាន់តែខ្លាំងចំពោះការខិតខំរបស់អ្នក៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ wikihow.com