Microsoft កំពុងធ្វើតេស្តលើ Surface ម៉ូតថ្មីប្រភេទ all-in-one PC ជាទាយាទថ្មីរបស់ Surface Book
ក្រុមហ៊ុន Microsoft កំពុងបន្តពង្រីកជំនួញកុំព្យូទ័រយីហោ Surface ដោយត្រៀមលក្ខណៈក្នុងការប្រកាសចេញកុំព្យូទ័រ Surface ម៉ូតថ្មីមិនធ្លាប់មាន គឺប្រភេទ all-in-one PC វិញម្ដង។ កុំព្យូទ័រជំនាន់ក្រោយស្ថិតក្នុងសែស្រឡាយ Surface នឹងត្រូវអភិវឌ្ឍបន្តជាទាយាទរបស់កុំព្យូទ័រ Surface Book។