Mark Zuckerberg មានគម្រោងឈប់ពីការងារ២ខែ ពេលកូនស្រីប្រសូតិ
ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Facebook លោក Mark Zuckerberg បានប្រកាសថា លោកនឹងលាឈប់ពីការងាររយៈពេលពីរខែ នៅពេលកូនស្រីរបស់លោកប្រសូតិ។
កាលពីខែកក្កដា កន្លងទៅ លោក Zuckerberg និងភរិយារបស់លោក គឺអ្នកស្រី Priscilla Chan បានប្រកាសថា អ្នកទាំងពីរកំពុងតែមានកូនស្រី។ ដូចឪពុកម្ដាយផ្សេងទៀតដែរ អ្នកទាំងពីរត្រូវការពេលវេលាដើម្បីមើលថែកូនដែលទើបនឹងកើត។
ក្នុងពេលដែលរូបលោក អវត្តមាន ប្រហែលជាអ្នកស្រី Sheryl Sanberg ប្រធានគ្រប់គ្រងផ្នែកប្រតិបត្តិការ នឹងទទួលបន្ទុកការងារជំនួសលោក៕