ក្លាយ​ជា​ម្ចាស់ iPhone 6s ​ទំហំ 128GB ​ពី eBay ​តម្លៃ​តែ $629.99 ​ធូរ​ថ្លៃ​ជាង​តម្លៃ​ធម្មតា $849​



អ្នកអាចទទួលបាន iPhone 6S ទំហំ 128GB ពីគេហទំព័រលក់ទំនិញ eBay របស់អាមេរិកដោយចំណាយត្រឹមតែ ៦២៩,៩៩ដុល្លារប៉ុណ្ណោះ ខណៈ ដែលតម្លៃធម្មតាគឺ ៨៤៩ដុល្លារ គឺចំណេញបាន ២១៩ដុល្លារឯណោះ។

download

ទូរស័ព្ទទំនើប iPhoone ដែលបានចរាចររយៈពេល ១១ខែហើយនេះ គឺជាស្មាតហ្វូនទំនើបនៅតែមានប្រជាប្រិយភាពខ្លាំង បើទោះបីស្មាតហ្វូន Android ស៊េរីខ្ពស់ជាច្រើនទើបបង្ហាញខ្លួនបន្តបន្ទាប់ក៏ដោយ។ ជាក់ស្ដែង Galaxy S7 Edge, Galaxy Note 7, OnePlus 3, LG G5 ជាដើម។ ប៉ុន្តែ ដំណឹងល្អមកដល់ហើយ ដែលពេលនេះ អ្នកនឹងក្លាយជាម្ចាស់ iPhone 6s ទំហំ 128GB ដោយចំណាយត្រឹមតែ ៦២៩,៩៩ដុល្លារប៉ុណ្ណោះ គឺថោកជាងតម្លៃធម្មតាប្រហែល ២២០ដុល្លារ។ iPhone 6s ទំហំ 128GB នេះ មានតម្លៃធម្មតា ៨៤៩ដុល្លារ នៅលើគេហទំព័រ eBay។ សូមបញ្ជាក់ថា ទូរស័ព្ទ iPhone ជំនាន់ថ្មីទី១០ ដែលអាចជា iPhone 7 ឬ iPhone 6SE នឹងត្រូវក្រុមហ៊ុន Apple សម្ពោធផ្លូវការនៅថ្ងៃទី៧ ខែកញ្ញា ហើយចេញលក់នៅថ្ងៃទី១៦ ខែកញ្ញាដដែល។ គេរំពឹងថា iPhone 7 នឹងមានល្បឿនលឿនជាងមុន បច្ចេកវិទ្យាទំនើបជាងមុន តែមានរចនាបថដូចទៅនឹង iPhone ជំនាន់មុន គ្រាន់តែមានការកែប្រែបន្តិចបន្តួចទៅលើខ្សែអង់តែនសនៅខាងក្រោយប៉ុណ្ណោះ។ ទោះបីគ្មានបច្ចេកវិទ្យាមិនចូលទឹក តែគេជឿថា iPhone 7 នឹងអាចធន់ទ្រាំពីការជ្រាបទឺកយូរជាងមុន៕
X
5s