គំនិត ​​៣​យ៉ាង​សម្រាប់​​រៀប​ចំ​ក្រុម​ហ៊ុន​ដែល​ទើប​តែ​ចាប់​ផ្តើម​ឱ្យ​ដំណើរការ​ល្អ​



ពិភពលោករបស់ពួកយើងគឺដើរទៅមុខរហូត មិនដែលឈប់នោះទេ។ ពីមួយថ្ងៃទៅមួយថ្ងៃ មានការបង្កើតក្រុមហ៊ុនជាបន្តបន្ទាប់។ ការចាប់ផ្តើមជំនួញដំបូង គឺមានការលំបាកខ្លាំងណាស់។ អ្នករវល់ អ្នកហត់ទាំងផ្លូវកាយនិងផ្លូវចិត្ត។

ខាងក្រោមនេះ ជាគន្លឹះដែលអាចជួយជំនួញដែលទើបតែកកើតឲនៅនឹងនរបាន៖

១) ការទំនាក់ទំនងជាក្រុមគឺចាំបាច់៖ នៅក្នុងជីវិត មនុស្សត្រូវការទំនាក់ទំនង។ វាជាវិធីមួយដែលទទួលយកនូវគំនិតខ្វែងគ្នាតែគ្មានទំនាស់នឹងគ្នា។ មិនថានៅក្នុងទំនាក់ទំនងស្នេហាឬការងារ ទំនាក់ទំនងគឺជាគន្លឹះទៅរកភាពជោគជ័យ។ ក្នុងនាមជាថៅកែ អ្នកត្រូវបង្កើតវប្បធម៏សន្ទនាដោយសេរីនៅក្នុងក្រុមហ៊ុន។

២) កុំអនុញ្ញាតមនុស្សគ្រប់គ្នាធ្វើការសម្រេចចិត្ត៖ ទោះបីជាការទំនាក់ទំនងគឺសំខាន់ ការសម្រេចចិត្តទាក់ទងនឹងរឿងលុយកាក់គឺជារឿងផ្សេង។ ចំពោះក្រុមហ៊ុនដែលទើបតែចាប់ផ្តើម រឿងលុយកាក់ គឺជាកត្តាដ៏សំខាន់ដែលអាចប៉ះពាល់ដល់ទៅ៣ឬ៤ឆ្នាំទៅមុខទៀត។ អ្នកគួរតែទាក់ទងផ្ទាល់ទៅនឹងអ្នកកាន់លុយនៅក្នុងក្រុមហ៊ុន។

៣) កត់ត្រារាល់ការចំណាយ៖ ការចាប់ផ្តើមជំនួញដំបូង អ្នកមិនសូវមានព័ត៌មានច្រើនទេ។ ការកត់ត្រាមិនបានត្រឹមត្រូវនាំទៅរកការខាតបង់។ អ្នកអាចប្រើប្រាស់បច្ចេកវិទ្យាក្នុងការកត់ត្រារាល់ការចំណាយក្នុងក្រុមហ៊ុនបាន៕

ប្រែសម្រួល៖ អឹុង មុយយូ ប្រភព៖ www.lifehack.org

X
5s