Apple នឹងប្រើឈីបជំនាន់ថ្មី Apple A10 ល្បឿនលឿនជាងមុនសម្រាប់បំពាក់លើ iPhone 7/ 7 Plus
រយៈពេលមិនដល់ ១ខែទៀត Apple នឹងសម្ពោធ iPhone 7 / 7 Plus ហើយ។ ចំណែកពេលនេះ ហាងជួសជុលទូរស័ព្ទនៅចិនឈ្មោះ GeekBar បានចែកចាយរូបថតឈីបដំបូងដែលបញ្ជាក់នៅលើនោះគឺជាបន្ទះឈីប Apple A10 សម្រាប់បំពាក់នៅលើ iPhone 7 ទាំងពីរម៉ូដែល ទៅលើបណ្ដាញសង្គមចិន Weibo។
រូបថតបន្ទះឈីបនេះ បានរំលេចនូវឃ្លាអក្សរ 1628 date code ហើយនឹងចង្វាក់ផលិតផលកម្មចាប់ផ្ដើមនៅពាក់កណ្ដាលខែកក្កដា។
សូមបញ្ជាក់ថា ហាងជួសជុលទូរស័ព្ទ GeekBar បានធ្វើឱ្យបែកធ្លាយសមាសធាតុ នៃផលិតផល Apple ដែលមិនទាន់ប្រកាសដោយ Apple នៅរយៈពេលកន្លងមក ហើយវាគឺពិតមែន ជាក់ស្ដែងអេក្រង់ iPhone 6s និងរូប iPhone 6 schematics ដែលបង្ហាញទំហំមេម៉ូរី 128GB ជាដើម។
រូបថតខាងលើ អាចពុំជាបន្ទាប់ឈីប A10 ពេញលក្ខណៈ តែអាចជាស្រទាប់ RAM ដែលប្រើជាទ្រនាប់ខាងលើនៃឈីប A10 ដើម្បីបានជា SoC (System on Chip)។ ស៊េរីឈីប Apple តាមធម្មតាមានបិតឃ្លាបញ្ជាក់ (Label) នៅលើជ្រុងទាំង៤ ដូច្នេះឈីបដែលឃើញខាងលើ អាចស្ថិតនៅពាក់កណ្ដាលផលិតកម្ម។
TSMC ត្រូវគេរំពឹងថា នឹងជាក្រុមហ៊ុនផ្គត់ផ្គង់បន្ទះឈីប A10 ល្បឿនលឿនជាងមុនរបស់ Apple ខ្នាត 16nm FinFET WLP។ អង្គប្រតិបត្តិថ្មី អាចនាំមកនូវកំណែប្រែផ្នែកសមត្ថភាពដល់ iPhone 7 និង iPhone 7 Plus។ ស្មាតហ្វូនទាំងពីរ (iPhone 7/ 7 Plus) នឹងត្រូវ Apple សម្ពោធចេញផ្លូវការនៅថ្ងៃទី៧ ខែកញ្ញាក្រោយនេះ ហើយនឹងមានលក់ចាប់ពីថ្ងៃទី១៦ ខែដដែល៕