សញ្ញ្ញាបញ្ជាក់​ថា​អ្នក​កំពុង​តែ​ស្ថិត​​ក្នុង​អន្ទាក់​នៃ​ការ​គិត​ហួស​ហេតុ​​



តើវាពិបាកណាស់មែនទេ ក្នុងការបញ្ឈប់ខួរក្បាល របស់អ្នកកុំឲ្យគិតពីអ្វីមួយ រយៈសិន? តើអ្នកមានអារម្មណ៍ធុញថប់ទេ ពេលដែលអ្នកមិនអាចបង្ក្រាបការគិតច្រើនបាននោះ? ការសិក្សាមួយ នៃសាកលវិទ្យាល័យ Michigan សហរដ្ឋអាមេរិក បានឲ្យដឹងថា៖ « អ្នកដែលមានអាយុចាប់ពី ២៥ទៅ៣៥ឆ្នាំទៅ នឹងប្រឈមមុខ ជាមួយ ការគិតច្រើន ដល់ទៅ៧៣ភាគរយ។ ក្នុងនោះស្រ្ដី ៥៧ភាគរយ និងបុរស ៤៣ភាគរយ។» តើអ្នកចង់ដឹងពី សញ្ញាដែលបង្ហាញថា អ្នកកំពុងតែគិតច្រើនហួសហេតុទេ ? ១) សម្រាន្តមិនលក់៖ មនុស្សគិតច្រើនពិបាក នឹងសម្រាន្ត លក់ស្រួល ណាស់ ដោយសារតែខួរក្បាល របស់គេតែងតែដំណើរ ការ ហើយគិតពីរៀងស្មុគស្មាញនានាច្រើនពេក។ បើយល់ល្អ អ្នកគួរតែ ព្យាយាមដាក់ចុះនូវសម្ពាធទាំងឡាយដែលអ្នកមាន ហើយសម្រួល អារម្មណ៍តាមរយៈ ការហាត់ប្រាណ តាំងសមាធិ អានសៀវភៅ ឬធ្វើអ្វីដើម្បីកម្សាន្តសប្បាយជំនួសវិញ។ ២) រស់នៅជាមួយភាពភ័យខ្លាច៖ អ្នកគិតច្រើន ដោយសារតែមានភាពភ័យខ្លាច នៅថ្ងៃអនាគត ហើយភាពភ័យខ្លាចនេះ អាចឲ្យអ្នកបែកអារម្មណ៍ ទៅធ្វើរឿងផ្ដេសផ្ដាសដូចជា សេពគ្រឿងញៀន គ្រឿងស្រវឹងជាដើម។ ៣) វិភាគហួសកំណត់៖ ពួកគេតែងចង់រៀបចំអ្វីៗ គ្រប់បែបយាងសម្រាប់ជីវិត ឲ្យបានរួចរាល់។ គេមិនមានអារម្មណ៍ថា ស្រណុកស្រួល នោះទេ ពេលដែលមិនទាន់បានគិតគូអ្វីពីជីវិត ហេតុនេះហើយបានជាត្រូវបង្ខំ ខ្លួន ឯង ឲ្យរៀបចំគិតគូអ្វីៗ យ៉ាងប្រញាប់ប្រញាល់បែបនេះ។ ៤) ឈឺក្បាលញឹកញាប់៖ ប្រសិនបើអ្នកឧស្សាហ៍ ឈឺក្បាល ញឹកញាប់នោះ បញ្ជាក់ថា អ្នកគិតច្រើនពេកហើយ។ ការឈឺក្បាលនោះ ចង់បង្ហាញថាអ្នកត្រូវការសម្រាក ទាំងរាយកាយ និងខួរក្បាល។ ៥) អស់កម្លាំង៖ អ្នកមិនគួរបង្ខំរាងកាយ ឲ្យ បន្តទៅមុខទៀត ទេ នៅពេលដែលវាចាប់ផ្ដើមអស់កម្លាំង ព្រោះវាអាចប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពទាំងមូល។ ការអស់កម្លាំងនេះ វាកើតឡើងដោយសារតែ អ្នកមិនផ្ដល់ពេលវេលា សម្រាក ដល់ខ្លួនឯង រួមទាំងការគិតច្រើន ផងដែរ៕ ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ powerofpositivity
X
5s