ពាក់ចិញ្ចៀននេះ ទោះគូស្នេហ៍នៅឆ្ងាយជើងមេឃពីគ្នាក៏ទទួលដឹងពីអារម្មណ៍តាមចង្វាក់បេះដូងមនុស្សជាទីស្រឡាញ់ដែរ!
អ្នកដែលកំពុងស្វែងរកចិញ្ចៀនគូស្នេហ៍ដែលបង្កប់បច្ចេកវិទ្យាខ្ពស់ អាចទទួលអារម្មណ៍ដូចមានគម្លាតនៅជិតគ្នា ប្រាកដជាចាប់អារម្មណ៍ជាមួយចិញ្ចៀនទំនើប HD Ring នេះ។ ចិញ្ចៀននេះ អាចឱ្យអ្នកពាក់ ទទួលអារម្មណ៍ដឹងអំពីចង្វាក់បេះដូងរបស់ដៃគូគេបាន មិនខ្វល់ថាពួកគេនៅទីណានោះឡើយ ប៉ុន្តែវាត្រូវការភ្ជាប់ទិន្នន័យរវាងគ្នា។