ក្រុមហ៊ុន Google នឹង​បង្ហាញ​ទិន្នន័យ​​ Facebook នៅ​ក្នុង​ផ្ទាំង​ស្វែងរក​របស់​ខ្លួន​



ក្រុមហ៊ុន​ Facebook នឹង​ផ្តល់​ព័ត៌មាន​របស់​ខ្លួន​ទៅ​អោយ​ក្រុមហ៊ុន​ Google សម្រាប់​ការ​ស្វែង​រក​របស់​ក្រុមហ៊ុន​មួយ​នេះ គឺ​មាន​ន័យ​ថា​ Facebook នឹង​អនុញ្ញាត​អោយ​ទិន្នន័យ​របស់​ខ្លួន​បង្ហាញ​ក្នុង​ផ្ទាំង​ស្វែង​រក​របស់​ Google។ តាម​របាយការណ៍​ពី The Wall Street Journal កាល​ពី​ថ្ងៃ​ច័ន្ទ​បាន​អោយ​ដឹង​ថា​ Facebook កំពុង​ចាប់​ផ្ដើម​អនុញ្ញាត​អោយ​ Google ធ្វើ​ការ​ទាញ​ទិន្នន័យ​របស់​ខ្លួន​សម្រាប់​សម្រួល​ដល់​ការ​ស្វែង​រក​។ នៅ​ពេល​អ្នក​ស្វែង​រក​ធ្វើ​ការ​ស្វែង​រក​ក្នុង​ Google វា​នឹង​បង្ហាញ​រាល់​ទិន្នន័យ​ រួម​ទាំង​បង្ហាញ​នូវ​ព័ត៌មាន​ទាក់​ទង​នឹង​គណនេយ្យ​ក្នុង​ Facebook ដែរ។ ប៉ុន្តែ​ Google មិន​អាច​បង្ហាញ​ពី​ព័ត៌មាន​មួយ​ចំនួន​ទាក់​ទង​នឹង ការ​ចែក​រំលែក​ ឬ​ការ​ Login រួម​និង​ព័ត៌មាន​សំងាត់​របស់​អ្នក​ប្រើ​ក្នុង​ Facebook បាន​ឡើយ​ ដែល​ការងារ​ទាំង​អស់​នោះ​គេ​អាច​ធ្វើ​បាន​តាម​រយៈFacebook ប៉ុណ្ណោះ៕
X
5s