អ្នក​វិទ្យាសាស្ត្រ​បង្ហាញ​ថា អ្នក​ពាក់​វ៉ែនតា​ភាគ​ច្រើន​គឺ​ដោយ​សារ​ គេ​ខំ​រៀន​ពេក​



ការសិក្សាមួយ នៅសាកលវិទ្យាល័យ Gutenberg Health បានបង្ហាញថា ៖« អ្នកដែលពាក់វ៉ែនតាភាគច្រើនកើតឡើងចំពោះអ្នកមានចំណេះដឹងខ្ពស់។ សិស្សថ្នាក់អនុវិទ្យាល័យចំនួន ៣៥ភាគរយ និង និស្សិតដែលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ៥៣ភាគរយ គឺសុទ្ធ តែមានភ្នែកអន់»។ គេក៏បានបញ្ជាក់ទៀតផងដែរ ថា ការដែលសិស្សនិងនិស្សិតទាំងនោះ មានភ្នែកអន់ទោះបីអាយុនៅក្មេងក៏ដោយនោះ គឺមិនមែនមកពីសែន ទាំងអស់ទេ ភាគច្រើន គឺមកពីគេខិតខំសិក្សាហួសហេតុពេក ដែលជាហេតុនាំឲ្យប៉ះពាល់ដល់ការមើលឃើញរបស់ពួកគេ។ អ្នកជំនាញខាងផ្នែក ភ្នែក ក៏បាននិយាយដែរ ថា៖ «នៅពេលខ្លួន ឯង ចាប់ផ្ដើម មើលអ្វីមិនច្បាស់ នៅរយៈប្រវែង ២ម៉ែត្រខាងមុខ ហើយនោះ វាគឺជាសញ្ញាបង្ហាញថា អ្នកគួរតែពាក់វ៉ែនតាហើយ៕» ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ dailymail.co.uk
X
5s