ផ្នត់គំនិត ៣ធំៗដែលបុគ្គលជោគជ័យតែងតែមានជាប់ខ្លួន
អ្នកណាក៏ដឹងដែរថា ដើម្បីទទួលបាននូវភាពជោគជ័យអ្នកត្រូវមានទម្លាប់ដ៏ល្អជាប្រចាំ ជំនាញដ៏ពូកែ ក៏ដូចជាការរៀបចំឥរិយាបថឲ្យបានសមគួរផងដែរ។ តែតាមពិតទៅ អ្វីមួយទៀតដែលខ្វះមិនបាននោះគឺផ្នត់គំនិត និង អ្វីដែលអ្នកយល់ឃើញ ដូចនេះប្រសិនបើអ្នកចង់ទទួលបាននូវភាពជោគជ័យ អ្នកគួរតែរៀនតាមផ្នត់គំនិតរបស់បុគ្គលជោគជ័យខាងក្រោមនេះ៖
១) អ្នកនឹងអាចដោះស្រាយបញ្ហានោះបាន
មនុស្សភាគច្រើនដែលយល់ខុសនោះគឺថា ពួកគេហាក់បីដូចជាឆាប់ចុះចាញ់នៅពេលដែលពួកគេជួបបញ្ហាម្ដងៗ ហើយមានអ្នកខ្លះទៀតល្ងង់រហូតគិតធ្វើបាបខ្លួនឯងដោយគិតថាបញ្ហាដែលខ្លួនប្រឈមមុខនោះគ្មានផ្លូវអាចនឹងដោះស្រាយរួចនោះទេ។ យ៉ាងណាមិញ នៅពេលដែលខំគេចពីបញ្ហា វានឹងក្លាយទៅជាបញ្ហារឹតតែធំ ហើយអាចផ្ដល់ទុក្ខលំបាកដល់អ្នកដទៃថែមទៀតផង។
២) អ្នកដើរកៀកជិតគោលដៅរបស់អ្នកហើយ
គ្មានអ្វីដែលអ្នកចង់ទទួលបានជោគជ័យជារឿងងាយស្រួលនោះទេ ហេតុនេះហើយបានជាមនុស្សម្នាក់ៗចង់សម្រេចនៅគោលដៅមួយនេះ។ ហើយអ្វីដែលអ្នកត្រូវធ្វើនោះគឺព្យាយាមសម្រេចវាឲ្យអស់ពីកាយពីចិត្ត មានភាពអំណត់នៅក្នុងខ្លួន ហើយចងចាំទៀតថា អ្នកកំពុងតែនៅតាមផ្លូវទៅរកវា ដូចនេះបើជួបឧបសគ្គបន្តិចបន្តួច សូមកុំទាន់លះបង់វាចោលអី។
៣) រៀនថ្លឹងថ្លែងអ្វីដែលសំខាន់
វាហាក់បីដូចជារឿងកំប្លែងដែលមនុស្សទូទៅ មិនព្រមធ្វើអ្វីដែលសំខាន់មុន តែពួកគេបែរគិតគូរពីរឿងសប្បាយរីករាយមុនទៅវិញ ចំណុចនេះហើយដែលធ្វើឲ្យមនុស្សមិនងាយបានទៅដល់គោលដៅដែលខ្លួនប្រាថ្នាចង់បាន។ ពេលខ្លះ អ្នកអាចរៀនបដិសេធអ្នកដទៃក៏ជាការល្អ ព្រោះថាអ្នកក៏មិនអាចតម្រូវចិត្តពួកគេបានទាំងស្រុងនោះដែរ ហើយប្រសិនបើអ្នកគិតថា ការធ្វើឲ្យអ្នកដទៃសប្បាយចិត្តមួយគ្រា ហើយទុកការងារសំខាន់ចោល នេះបានន័យថាអ្នកគិតខុសទាំងស្រុង ព្រោះថាបើអ្នកបន្តរស់នៅក្នុងជីវិតមួយបែបនេះ អ្នកនឹងមិនងាយទទួលបាននូវភាពជោគជ័យឡើយ៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.addicted2success.com