MSI ទើបបញ្ចេញកំពូល Gaming Desktop ស៊េរីថ្មីម៉ូដែល Aegis Ti សមត្ថភាពខ្លាំងជាងមុន
ក្រុមហ៊ុន MSI នៅថ្ងៃនេះ បានប្រកាសចេញម៉ាស៊ីនកុំព្យូទ័រស៊េរីថ្មីប្រភេទ gaming desktop ម៉ូដែល Aegis Ti សមត្ថភាពខ្លាំង យកតាមទម្រង់ម៉ាស៊ីន 2 ways SLI Ready ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់នូវកាតក្រាហ្វិកសមត្ថភាពខ្ពស់គុណនឹងពីរ។
យ៉ាងណា ទន្ទឹមការបង្ហាញរូបរាងកុំព្យូទ័រទំនើប Aegis Ti នេះ ក្រុមហ៊ុន MSI មិនទាន់បានបញ្ជាក់អំពីតម្លៃ និងកាលបរិច្ឆេទដាក់លក់នៅលើទីផ្សារនៅឡើយ។ ប៉ុន្តែក្នុងពេលឆាប់ៗខាងមុខ យើងនឹងបានដឹងអំពីលក្ខណៈសម្បត្តិលំអិត ព្រមទាំងមុខងារពិសេសៗរបស់វា។
កុំព្យូទ័រ Aegis Ti បំពាក់ក្រាហ្វិកសមត្ថភាពខ្ពស់ ស័ក្ដិសមប្រើជាមួយឧបករណ៍ VR និង SLI អាចលេងហ្គេមស៊េរីចុងក្រោយបានរលូន។ វាមានរន្ធ HDMI ដូច្នេះអ្នកនឹងងាយស្រួលភ្ជាប់ទៅកាន់ឧបករណ៍ VR ដើម្បីរីករាយជាមួយស៊េរីហ្គេម Virtual Reality។
កុំព្យូទ័រស៊េរីថ្មីរបស់ក្រុមហ៊ុនតៃវ៉ាន់នេះ បានបំពាក់មកជាមួយប្រព័ន្ធបញ្ចុះកម្ដៅដើម្បីឱ្យត្រជាក់ និងមានភាពស្ងាត់ល្អជាមួយ Silent Storm Cooling 3។ ការឌីហ្សាញប្រព័ន្ធ Silent Storm Cooling 3 ដើម្បីគ្រប់គ្រងសីតុណ្ហភាពបានល្អ ហើយដំណើរការបានស្ងាត់ល្អ។ លើសពីនេះ ទាំងក្រាហ្វិក និងអង្គប្រតិបត្តិសុទ្ធតែត្រូវក្រុមហ៊ុនធ្វើបច្ចុប្បន្នភាព បន្ថែមលក្ខណៈ សម្បត្តិខ្ពស់ៗជាងមុន កាន់តែអាចបំពេញតម្រូវការរបស់អតិថិជន ទាំងលេងហ្គេម និងការងារឌីហ្សាញក្រាហ្វិក។
វាអាចដំណើរការហ្គេមបានរលូន ល្បឿនលឿនត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ ជាមួយ Super RAID 4, Aegis Ti ប្រើ Super RAID 4 ដើម្បីឱ្យមានល្បឿនលឿនដល់ 32Gb/s ប្រើប្រាស់ M.2 Gen3 x4។ Turbo M.2 មានល្បឿនលឿនជាងមុន ៥ដង លឿនជាង SATA III៕