រឿង​មិន​ល្អរបស់​ថៅកែ ដែល​អ្នក​គួរ​កែប្រែ​ហើយ​រៀនឡើង​វិញ​​



មនុស្សម្នាក់ៗ តែងមានចំណុចមិនល្អ ផ្ទាល់ខ្លួន មិនថា ពួកគេមានឋានៈជាអ្វីនោះទេ។ តែបើអ្នកដឹងពីអ្វីដែលមិនល្អនោះហើយ អ្នកគួរតែ រៀនសិក្សាស្វែងយល់ពីវា ឲ្យបានច្បាស់ថែមទៀត។ ខាងក្រោមនេះជាអ្វីដែលអ្នកត្រូវដឹង៖

១) ការរាក់ទាក់ជ្រុល

មេរបស់អ្នកអាចចាត់ទុកអ្នក និងចូលចិត្តអ្នកជាងបុគ្គលិកដទៃ ដែលពេលខ្លះមេ នោះតែងបបួលអ្នកពិសាអាហារថ្ងៃត្រង់យូរ មិនសួរអ្នកថាហេតុអ្វីអ្នកចេញពីធ្វើការ មុន ឬមួយក៏និយាយដើមនរណាម្នាក់ប្រាប់អ្នក ក្នុងម៉ោងការងារ។

មេរៀនទទួលបាន៖ មនុស្សម្នាក់ៗ តែងមានក្ដីស្រលាញ់លំអៀងលើនរណាម្នាក់ តែអ្នកត្រូវចេះបិទបាំងវា។ ក្នុងម៉ោងធ្វើការ អ្នកត្រូវបែងចែកឲ្យច្បាស់ ពីពេលវេលា ឯកជន និងធ្វើការ។

២) គ្មានភាពជាអ្នកដឹកនាំ

ថ្ងៃមួយមេ អ្នក បង្ហាញការមិនយកចិត្តទុកដាក់លើគម្រោង និងការងារ មួយ ហើយ អ្នកនោះហើយដែលត្រូវធ្វើកិច្ចការទាំងនោះតែម្នាក់ឯង។

មេរៀនទទួលបាន៖ អ្នកត្រូវដឹងថា អ្នកដឹកនាំខ្លះ មិនផ្ដោតការយកចិត្តទុកដាក់ លើ ការរៀបចំកិច្ចការងារនោះទេ ដូចនេះអ្នកត្រូវ ចេះរៀបចំអ្វីដោយខ្លួនឯងខ្លះហើយ ។

៣) មិនទទួលយកមតិរបស់គេ

ថ្ងៃណាមួយមេរបស់អ្នកនឹងមិនទទួលយកការឆ្លើយតប ឬ ក៏មតិ អ្វីមួយពីអ្នកនោះទេ ។ នេះគឺដោយសារតែពួកគេគិតថា គេមានឋានៈលើអ្នក ហើយ អ្វីដែលពួកគេគិតនោះសុទ្ធតែ ត្រឹមត្រូវ ទាំងអស់។

មេរៀនទទួលបាន៖ អ្នកត្រូវគិតថា នៅពេលអ្នកឡើងឋានៈខ្ពស់ទៅ អ្វីដែលអ្នកត្រូវគិតនោះគឺ ការ ឆ្លើយតបរបស់អ្នកដទៃមកលើអ្នក ។ ប្រសិនបើអ្នកសម្រេចអ្វីតែម្នាក់ឯង នោះ អ្នកនឹងមិនអាចទទួលបានផលប្រយោជន៍ អ្វីនោះទេ៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖ www.success.com

X
5s