៥ កម្មវិធី (app) អាចជួយបង្កើតសមត្ថភាពសិក្សារបស់ សិស្ស-និស្សិតបាន!
ដើម្បីបន្ថែមបទពិសោធន៍ថ្មីនៅលើស្មាតហ្វូនរបស់លោកអ្នកទៀតនោះ គួរជ្រើសរើសកម្មវិធី (app) ដែលជួយសម្រួលកិច្ចការផ្សេងៗ មិនថា បណ្ដាញសង្គមសម្រាប់ភ្ជាប់ទំនាក់ទំនង កម្មវិធីសម្រាប់គ្រប់គ្រងហិរញ្ញវត្ថុ ឬកម្មវិធីជួយដោះស្រាយលំហាត់ និងសម្រួលដល់កិច្ចការសាលារៀន ក្នុងវ័យជានិស្សិតនោះទេ។ ទំព័រនេះ យើងសូមលើកយកកម្មវិធីល្អៗចំនួន ៥ ដែលស័ក្ដិសមបំផុតសម្រាប់សិស្សនិស្សិតទាំងថ្នាក់មធ្យមសិក្សា និងបរិញ្ញាបត្រ ដែលអាចជាជំនួយការដល់ការសិក្សារបស់អ្នកបានរឹតតែប្រសើរ។