លោក Elon Musk ប្រាប់មហិច្ឆតា ចង់ផលិតរថយន្តដើរដោយថាមពល Solar ហើយមានបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ (self-driving) នាពេលអនាគត!
បុគ្គលមានសក្ដានុពលលើវិស័យបច្ចេកវិទ្យារថយន្ត និងជានាយកប្រតិបត្តិក្រុមហ៊ុនពីរក្នុងពេលតែមួយ (ក្រុមហ៊ុនរថយន្ត Tesla និង SpaceX) លោក Elon Musk ថ្មីៗនេះ បានបង្ហាញមហិច្ឆតារបស់ខ្លួន លើគម្រោងផលិតចេញរថយន្តដើរដោយថាមពលពន្លឺព្រះអាទិត្យ (Solar Power) និងអមដោយបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ (self-driving) ថែមទៀត នាពេលអនាគត។