កង់ស្ព័រអគ្គិសនី Carbon SUV e-Bike ផលិតពីសមាធាតុកាបូន សមត្ថភាពខ្លាំងនឹងមានលក់ចុងឆ្នាំ២០១៦ តម្លៃ $790
ក្រុមវិស្វករ Moto Parilla ថ្មីៗនេះ បានដាក់ចេញគម្រោងផលិតកង់អគ្គិសនីទំនើបស៊េរីថ្មីប្រភេទស្ព័រ (SUV eBike) ដែលមានសមត្ថភាពខ្ពស់ រូបរាងទាន់សម័យ ទើបត្រូវបានលើកគម្រោងឡើងនៅលើគេហទំព័រ Kickstarter។ កង់អគ្គិសនីនេះ ត្រូវបានផលិតពីសមាសធាតុកាបូន (Carbon SUV e-Bike)។ សូមទស្សនាវីដេអូខាងក្រោមដើម្បីបានឃើញច្បាស់អំពីរូបរាងទំនើបរបស់វា៖
https://youtu.be/uVw6sfdnDYM
កង់ Carbon e-Bike នេះគឺជាសមិទ្ធផលរបស់វិស្វករ Parilla ដែលនឹងផលិតលក់នៅលើទីផ្សារចាប់ពីខែធ្នូ ឆ្នាំ២០១៦ ខាងមុខក្នុងតម្លៃប្រហែល ៧៩០ដុល្លារអាមេរិក។ វិស្វករ Parilla ពន្យល់ថា៖
«ជួយខ្ញុំដើម្បីសម្រេចគោលដៅក្នុងការលើកស្ទួយវិស័យដឹកជញ្ជូនសព្វថ្ងៃនេះដោយប្រើប្រាស់កង់ជាយានជំនិះ។ កុំឱ្យខកខានឱកាស ទទួលយកកង់ជាស្នាដៃឌីហ្សាញឡើងក្រោមស្តង់ដារអ៊ីតាលី ដោយយើងកំពុងរង់ចាំការលើកទឹកចិត្តជាការបរិច្ចាគរបស់លោកអ្នក។ កង់ស្ព័រ (Sport Utility Vehicle / SUV) នេះត្រូវបានផលិតឡើងតម្រូវក្នុងការប្រើប្រាស់សម្រាប់ជិះនៅលើផ្លូវទីក្រុង ឬផ្លូវហាយវ៉េ។»