អាហារ៣ប្រភេទដែលអាចសម្លាប់កោសិកាស្បែករបស់អ្នក
ស្បែកគឺជាសរីរាង្គមួយ ដ៏វែង របស់មនុស្ស ហើយវាក៏ជាផ្នែកមួយដែលជួយឲ្យអ្នកមានសុខភាពល្អដែរ។ តើមានអាហារអ្វីខ្លះ ដែលអាចប៉ះពាល់ដល់កោសិកាស្បែកអ្នកនោះ?
១) គ្រឿងស្រវឹង៖ វាមានឥទ្ធិពលធ្វើឲ្យសុខភាពស្បែករបស់អ្នកកាន់តែធ្លាក់ចុះ ព្រោះ វាអាចបង្កើនអ័រម៉ូនក្នុងខ្លួនរបស់អ្នកដែលធ្វើឲ្យកើតមុនច្រើន ថែមទាំងធ្វើឲ្យអ្នកឆាប់ចាស់ទៀតផង។
២) ស្ករស ៖ វាអាចធ្វើឲ្យស្បែករបស់អ្នកកាន់តែជ្រីវជ្រួញ ស្ងួត និងឆាប់បែកស្រកា ហើយក្នុងនោះមិនមែនតែស្ករមួយមុខទេ ដែលអាចប៉ះពាល់ស្បែក វានៅមានដូចជា អង្ករ នំប៉័ង និងមី អ៊ីតាលីជាដើម។
៣) អំបិល៖ វាអាចធ្វើឲ្យស្បែកអ្នកឆាប់ស្ងួត គ្មានសំណើម ដោយសារតែការរំហួតនៃជាតិទឹកពីវា៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.powerofpositivity.com