ចង់ក្លាយជាអ្នកមាន? អនុវត្តនូវយុទ្ធសាស្រ្តខាងក្រោមនេះ
តើអ្នកចង់ក្លាយជាអ្នកមានណាស់មែនទេ? ជាមួយនឹងលុយដែលអ្នកមាន អ្នកមិនចាំបាច់ធ្វើការដែលអ្នកស្អប់ដើម្បីតែសងលុយគេ អ្នកមិនចាំបាច់ចំណាយពេល៨ម៉ោងអង្គុយក្នុងការិយាល័យ។ ខាងក្រោមនឹងជាគន្លឹះដែលអាចនាំអ្នកទៅរកភាពជោគជ័យបាន៖
១) មានប្រភពចំណូលរកលុយច្រើន៖ អ្នកមានមិនដែលពឹងផ្អែកទៅលើប្រភពតែមួយនោះទេ។ ពួកគេមានវិធីរកលុយជាច្រើនតាមរយៈជំនួញ ឬជួលដីឬអគារ។ល។ អ្នកត្រូវរៀនរបៀបដើម្បីបង្កើតចំណូលរបស់អ្នកឲបានកាន់តែច្រើន។
២)រៀនសន្សំសំចៃ៖ អ្នកមានមិនចំណាយលុយទៅលើរបស់ដែលគ្មានប្រយោជន៍ឡើង។ អ្នកត្រូវរៀនពីរបៀបរក្សាលុយក្នុងធនាគារ។ នោះមិនមែនន័យថា អ្នកមិនចាយលុយទាំងនោះទេ គឺថាអ្នកចំណាយលុយទៅលើការវិនិយោគ។
៣) សន្សំដើម្បីវិនិយោគ មិនមែនសន្សំដើម្បីតែសន្សំនោះទេ៖ អ្នកមានមិនមែនមានតែលុយនៅក្នុងធនាគារនិងវត្ថុមានតម្លៃនោះទេ ពួកគេយកលុយទាំងនោះទៅបង្កើតលុយបន្ថែមទៀត។ អ្នកមានទាំងនោះមិនមែនជាអ្នកសន្សំលុយនោះទេ តែជាអ្នកវិនិយោគ។
៤) វិនិយោគលើខ្លួនឯង៖ ការវិនិយោគលើគ្រឿងខាងក្រៅជាការល្អ។ ប៉ុន្តែ រឿងអាក្រក់អាចកើតឡើងគ្រប់ពេល។ អគាររបស់អ្នកអាចរលំ អាចត្រូវភ្លើងឆេះ។ ប្រសិនជាអ្នកបាត់បង់ អ្នកនឹងអស់គ្មានសល់។ តែប្រសិនជាអ្នករៀនអនុវត្តលើខ្លួនឯង ចំណេះដឹងដែលអ្នកមានគឺនៅជាមួយអ្នករហូត។ ទិញសៀវភៅឲច្រើនដើម្បីអាន៕
ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព៖ www.lifehack.org