តើ​ធ្វើ​យ៉ាង​ណា​ដើម្បី​បង្កើត​គម្រោង​ទីផ្សារ​ដ៏​មាន​ប្រសិទ្ធភាព​មួយ?​



គម្រោងជាច្រើនត្រូវបានបង្កើតឡើងដើម្បីទទួលបានភាពជោគជ័យនៅក្នុងអាជីវកម្មក៏ដូចជាធ្វើឲ្យអាជីវកម្មមួយ កាន់តែមានភាពរឹងមាំថែមទៀតផង។ ដោយឡែក ខាងផ្នែកទីផ្សារគឺមិនអាចអត់បាននោះទេ ហើយគម្រោងមូលដ្ឋានរបស់វានោះមានដូចជា ប្រភេទអតិថិជនរបស់អ្នក ធ្វើយ៉ាងណាដើម្បីឲ្យពួកគេស្គាល់ក្រុមហ៊ុនឬផលិតផលរបស់អ្នក និង ធ្វើយ៉ាងណាទើបអ្នកអាចធ្វើឲ្យពួកគេស្គាល់ជាដើម។ 

ខាងក្រោមនេះ គឺជាវិធីសាស្ត្រមួយចំនួនដែលអ្នកអាចយកទៅប្រើប្រាស់បាន៖

១) ធ្វើយ៉ាងណាដើម្បីបំពេញតម្រូវការរបស់អតិថិជន៖ អ្នកត្រូវតែគិតឲ្យបានម៉ត់ធ្យ័តថាតើផលិតផល ក៏ដូចជាសេវាកម្មរបស់អ្នកមានទំហំតម្រូវការធំប៉ុណ្ណាសម្រាប់ពួកគេ។ តើវាចាំបាច់ទៅដល់អតិថិជនរបស់អ្នកដែរឬមួយក៏អត់ទេ? ព្រោះថាបើវាមិនចាំបាច់នោះមិនយូរមិនឆាប់ អ្នកនឹងមានចំនួនអតិថិជនកាន់តែតិចទៅៗហើយ។

២) ប្រភេទអតិថិជន៖ តើប្រភេទអាជីវកម្មរបស់អ្នកនេះផ្ដោតសំខាន់ទៅលើអតិថិជនប្រភេទណា? អ្នកអាចធ្វើការបែងចែកឲ្យច្បាស់លាស់ ទៅលើបុគ្គលិកលក្ខណៈ របស់អតិថិជនរបស់អ្នក ព្រោះថាវាមានផលប៉ះពាល់ដ៏ខ្លាំងចំពោះអាជីវកម្មរបស់អ្នកទាំងមូល។

៣) ស្វែងយល់ពីគូប្រជែង៖ អ្នកគួរតែសិក្សាពីគូប្រជែង ដែលមានប្រភេទអតិថិជនស្រដៀងនឹងអ្នក ព្រោះថាបើអ្នកដើរយឺតជាងពួកគេតែមួយជំហាន អ្នកនឹងត្រូវបាត់បង់អតិថិជនក្នុងមួយប៉ប្រិចភ្នែក ឬក៏ពួកគេអាចឆក់យកឱកាសណាមួយដើម្បីធ្វើឲ្យអតិថិជនរបស់អ្នកចាប់អារម្មណ៍ជាមួយនឹងផលិតផលឬសេវាកម្មរបស់ពួកគេជាដើម។

៤) ផ្សព្វផ្សាយតាមបច្ចេកវិទ្យា៖ សម័យនេះ គឺជាសម័យអ៊ីនធឺណិត ដូចនេះមនុស្សម្នាក់ៗអាចទទួលបាននូវព័ត៌មានបានយ៉ាងឆាប់រហ័សតាមរយៈបណ្ដាញសង្គម ឬគេហទំព័រនានា ក៏ដូចគ្នាទៅនឹងអតិថិជនរបស់អ្នកដែរ៕

ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.businessnewsdaily.com

X
5s