សុភាសិតឥណ្ឌា៖ «ទោះបីជាឲ្យស្វាពាក់សូត្រក៏ដោយ ក៏នៅតែជាស្វាដដែល»
«ទោះបីជាឲ្យស្វាពាក់សូត្រក៏ដោយ ក៏នៅតែជាស្វាដដែល» គឺជាសុភាសិតដ៏មានន័យមួយរបស់ឥណ្ឌា ដែលចង់បញ្ជាក់ថា ការពិតនៅតែជាការពិត បើទោះបីជាត្រូវបិទបាំងដោយអ្វីក៏ដោយគឺនៅតែមិនអាចផ្លាស់ប្តូរបាន ជាពិសេសនោះ មនុស្សអាក្រក់ដែលព្យាយាមតុបតែង និង រៀបឥរិយាបថឲ្យដូចជាមនុស្សថ្លៃថ្នូរ ។ ទោះបីជាប្រឹងយ៉ាងណាក៏ដោយ គឺនៅតែ មិនអាចបិទបាំងបានឡើយ ព្រោះ មនុស្សដែលមានចិត្តអាក្រក់នឹងស្ដែងចេញពេលណាមួយ ដែលគេភ្លេចខ្លួន៕