លោក ម៉ាក ត្វាន់( Mark Twain ) ៖ បើអ្នកនិយាយតែការពិត គឺមិនចាំបាច់ចាំរឿងគ្រប់យ៉ាងក៏បាន
លោកMark Twain គឺជាអ្នកនិពន្ធដ៏ល្បីឈ្មោះរបស់អាមេរិក ហើយលោកធ្លាប់លើកឡើងថា ៖ «ប្រសិនបើអ្នកនិយាយតែពាក្យពិត អ្នកមិនចាំបាច់ចងចាំរឿងគ្រប់យ៉ាងនោះទេ»។
ក្នុងន័យនេះ លោកចង់បញ្ជាក់ថា បើអ្នកជាមនុស្សដែលនិយាយតែពាក្យពិត និង មិនមួលបង្កាច់ ឬ បំភ្លៃការពិតទេនោះ គឺមិនចាំបាច់ព្យាយាមចងចាំគ្រប់ពាក្យដែលអ្នកនិយាយនោះឡើយ ប៉ុន្តែសម្រាប់មនុស្សដែលចូលចិត្តនិយាយកុហក ឬ និយាយពីសទៅខ្មៅនោះ គឺដាច់ខាតត្រូវតែចងចាំរាល់ពាក្យសម្ដីដែលខ្លួននិយាយបើមិនដូច្នោះទេ ប្រាកដជាគេជាន់កែងមិនខាន។ ដូច្នេះហើយ គួរតែធ្វើជាមនុស្សដែលផ្អែកលើការពិត និង មានចិត្តស្មោះត្រង់រាល់ពេលនិយាយស្ដីម្តងៗ៕