ទម្លាប់ងាយៗទាំង ៤ដែលនាំអ្នកទៅរកភាពរីករាយក្នុងជីវិត
ពេលដែលអ្នកឈឺ អ្នកមិនអាចធ្វើការបានទេ។ អ្នកមិនអាចរកលុយសម្រាប់គ្រួសារ។ អ្នកអាចសាកល្បងនូវគន្លឹះខាងក្រោមនេះដើម្បីទទួលទានអាហារឱ្យមានសុខភាព រាងកាយមាំមួន និងលើសពីនេះទៅទៀតមានអារម្មណ៍ល្អ៖
១) ការញុាំអាហារសុខភាព៖ រៀបចំអាហារដោយកុំចំណាយពេលរបស់អ្នកច្រើននោះទេ។ ត្រៀមម្ហូបអាហារទុកជាមុនសម្រាប់ចម្អិនឲបានឆាប់ និងងាយស្រួល។ ឧទាហរណ៍ អ្នកអាចហាន់សាច់ ឬបន្លែនៅយប់ថ្ងៃអាទិត្យដែលអាចសន្សំពេលវេលាអ្នកសម្រាប់ថ្ងៃច័ន្ទ។ វាមិនត្រឹមតែសន្សំពេលវេលានោះទេ អ្នកថែមទាំងអាចផ្តោតទៅលើការងារបានល្អ។
២) លំហាត់ប្រាណ៖ មនុស្សជាច្រើនចូលចិត្តទៅហាត់ប្រាណដោយមិនមានគម្រោងច្បាស់លាស់។ មនុស្សខ្លះចូលចិត្តប្រឹងហាត់ឲខ្លាំងក្នុងមួយថ្ងៃ រួចហើយ ពួកគាត់គិតថាពួកគាត់មិនចាំបាច់ទៅទៀតទេ។ គំនិតនេះមិននាំឲពួកគេមានសុខភាពល្អឡើង។ ២០នាទីក្នុងមួយថ្ងៃជាការល្អ។
៣) ការសម្រាក៖ កុំភ្លេចឲខ្លួនឯងនូវវេលាខ្លះសម្រាប់ការសម្រាក។ ជីវិតមិនមែនប្រឹងរហូតនោះទេ។ ដូច្នេះហើយ អ្នកគួររកសកម្មភាពខ្លះសម្រាប់លំហែកាយ មិនថាតាំងសមាធិ ឬគ្រាន់តែដើរនៅតាមសួរច្បារ។
៤) គ្រួសារ៖ កុំគិតរឿងការងារក្រោយពីម៉ោងចេញពីការងារ។ រាល់ចុងសប្ដាហ៍ អ្នកមិនគួរធ្វើការថែមម៉ោងឡើង។ អ្នកគួរចំណាយពេលខ្លះជាមួយគ្រួសារ។ រកសកម្មភាពណាដែលអាចឲសមាជិកគ្រួសារទាំងអស់បានចូលរួម។ អ្នកក៏អាចទទួលអាហារជាមួយដោយមិនប៉ះពាល់ទូរស័ព្ទុ៕
ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព៖ www.success.com