Chalie Chapline ហៅសាក់ឡូ៖ «ក្ដីស្រមៃ គឺគ្មានបានការអ្វីទាំងអស់ បើមិនធ្វើវា»
លោក Chalie Chapline ដែលប្រជាជនខ្មែរហៅថា សាក់ឡូនោះ គឺជាតារាកំប្លែងដ៏ល្បីល្បាញបំផុតនៅលើពិភពលោកកាលពីជំនាន់មុនរបស់អង់គ្លេស។ តារារូបនេះ ធ្លាប់បានលើកឡើងថា៖ «ការស្រមើស្រមៃ គឺគ្មានបានការអ្វីទាំងអស់ ប្រសិនបើមិនធ្វើវា»។
ក្នុងឃ្លានេះ សាក់ឡូចង់បញ្ជាក់ថា ការស្រមៃគឺពិតជាសំខាន់សម្រាប់មនុស្សម្នាក់ៗ ប៉ុន្តែបើគ្រាន់តែស្រមៃតែមិនចេញសកម្មភាពទេនោះ គឺគ្មានលទ្ធផលអ្វីនោះឡើយ ពោលគឺកាន់តែនាំឲ្យស្មុគស្មាញឡើង។ ដូច្នេះ ត្រូវតែចេញសកម្មដើម្បីធ្វើយ៉ាងណាឲ្យក្តីស្រមៃរបស់យើងក្លាយជាការពិតនៅថ្ងៃណាមួយ៕