រឿង ៧យ៉ាង​​​គួរ​ជៀសវាង​ធ្វើ​ដាច់​ខាត​នៅ​ពេល​អ្នក​កំពុង​ប្រើ​អ៊ីនធឺណិត​



មនុស្ស​ស្ទើរតែ​គ្រប់​គ្នា​បច្ចុប្បន្ន​សុទ្ធតែ​មាន​ការ​យល់​ដឹង​ច្រើន​អំពី​អ៊ីនធឺណិត និង​មាន​ការ​ភ្ជាប់​ប្រើ​សឹង​រាល់ថ្ងៃ ប៉ុន្តែ​ត្រូវ​យល់​ដឹង​អំពី​សុវត្ថិភាព​ក្នុង​ការ​ប្រើ​អ៊ីនធឺណិត​ឱ្យ​បាន​ត្រឹមត្រូវ ជៀសវាង​គ្រោះថ្នាក់​ផ្សេងៗ។ ដូច្នេះ​ទំព័រ BizKhmer សូម​លើក​យក​រឿង ៧យ៉ាង​ដែល​លោក​អ្នក​គួរ​ប្រុងប្រយ័ត្ន​នៅ​ពេល​កំពុង​ប្រើ​អ៊ីនធឺណិត៖ ១) កុំ​ធ្វើ​សកម្មភាព​ពាក់ព័ន្ធ​ធនាគារ ឬ​ផ្នែក​ហិរញ្ញវត្ថុ

1

បើ​ចង់​ឆែក​មើល​សមតុល្យ​ទឹកប្រាក់​នៅ​ក្នុង​គណនី​ធនាគារ​អនឡាញ គួរ​ចាំ​ទៅ​ដល់​ផ្ទះ​សិន សឹម​ឆែក​មើល។ ជៀសវាង​ឆែក​មើល​នៅ​តាម​ទី​សាធារណៈ ពិសេស​នៅ​ពេល​ឧបករណ៍​អេឡិចត្រូនិក (ស្មាតហ្វូន/ថេប្លេត/កុំព្យូទ័រ) របស់​អ្នក​កំពុង​ភ្ជាប់ Wi-Fi ហ្វ្រី​នៅ​តាម​ទី​សាធារណៈ​តែ​ម្ដង ព្រោះ hacker អាច​មាន​វិធីសាស្ត្រ​លួច​មើល​ព័ត៌មាន​គណនី​របស់​អ្នក​បាន។ និយាយ​រួម ការ​ប្រើ Wi-Fi តាម​កន្លែង​សាធារណៈ​មិន​មាន​សុវត្ថិភាព​នោះ​ឡើយ។ ២) កុំ​ចុច ឬ​ធ្វើតាម Spam

2

​ប្រសិន​មាន​សារ អ៊ីមែល​ចម្លែក​ផ្ញើ​ចូល inbox របស់​អ្នក មិន​ថា នៅ ​ក្នុង​សេវាកម្ម​ផ្ញើ​អ៊ីមែល​ណាមួយ​ឡើយ អ្នក​គួរ​ប្រុងប្រយ័ត្ន មិន​ត្រូវ​ឆ្លើយតប ឬ​ចុច​លើ​ប៊ូតុង​ផ្សេងៗ​មិន​ថា ប៊ូតុង unsubscribe នោះ​ទេ ព្រោះ​វា​អាច​ជា​អន្ទាក់​របស់ hacker រង់ចាំ​ស្រង់​ព័ត៌មាន​លំអិត​ពាក់ព័ន្ធ​អ៊ីមែល និង​លេខ​សម្ងាត់​របស់​អ្នក​បាន។ ៣) កុំ​បង្ហាញ​ប្រាប់​ទីកន្លែង​ដែល​អ្នក​ធ្វើដំណើរ​ទៅ​កាន់

3

សម្រាប់​មនុស្ស​ដែល​កំពុង​ប៉ុនប៉ង​ធ្វើ​រឿង​មិន​ល្អ ដូច​ជា​លួច ឬ​ប្លន់​លើ​រូប​អ្នក គេ​អាច​តាមដាន​សកម្មភាព​ផ្សេងៗ​របស់​អ្នក​បាន​ច្រើន​វិធី ក្នុង​នោះ Facebook ក៏​អាច​ជា​កន្លែង​មួយ​ដែល​ជន​ទុច្ចរិត​តាមដាន​អ្នក​ផង​ដែរ។ ប្រសិន​លោក​អ្នក​បង្ហោះ​រូបថត​ពី​ទីកន្លែង​កម្សាន្ត ឬ​សកម្មភាព​កំពុង​លេង​កម្សាន្ត​ផ្សេងៗ នោះ​ជន​ល្មើស​អាច​នឹង​កំណត់​ដឹង​ពី​ទីតាំង​របស់​អ្នក​បាន និង​ងាយស្រួល​ធ្វើ​រាល់​សកម្មភាព​ល្មើស​ផ្សេងៗ។ ដូច្នេះ អ្នក​មិន​គួរ​បង្ហោះ​ពី​អាស័យដ្ឋាន ឬ​ទីតាំង​ដែល​អ្នក​ស្ថិត​នៅ​នោះ​ទេ។ ក្នុង​នោះ ព័ត៌មាន​ទំនាក់ទំនង​ផ្ទាល់​ខ្លួន​របស់​អ្នក (Contact and Basic Info) ក៏​គួរ​ដក​ចេញ​ផង​ដែរ ដើម្បី​ជៀសវាង​ជន​ទុច្ចរិត​ស្វែងរក​អាសយដ្ឋាន​របស់​អ្នក​ឃើញ។ ដើម្បី​លុប សូម​ចូល​ទៅ Wall របស់​ខ្លួន​អ្នក រួច​ចុច​លើ​ប៊ូតុង Update Info។ ការ​បង្ហាញ​ចេញ​អាសយដ្ឋាន​មួយ​ទៀត ដែល​អ្នក​មិន​បាន​ចាប់អារម្មណ៍​នោះ គឺ​នៅ​ពេល​អ្នក​ចូលរួម​ព្រឹត្តិការណ៍​នានា (event)។ ប្រសិនបើ​អ្នក​បង្កើត​ event នោះ​អាសយដ្ឋាន ឬ​ទីតាំង (Location) អាច​នឹង​ត្រូវ​បង្ហាញ​ចេញ ដូច្នេះ​មនុស្ស​ទាំងឡាយ​អាច​ដឹង​ថា អ្នក​ទៅ​ទី​ណា​បាន។ ប្រសិន​អ្នក​បង្កើត event លក្ខណៈ​សាធារណៈ (Public) ទៀត នោះ​មនុស្ស​ទាំង​ឡាយ ដែល​មិន​មែន​ជា friend ក៏​អាច​មើល​ឃើញ ហើយ friend របស់​អ្នក​ក៏​អាច​អញ្ជើញ​ភ្ញៀវ​តៗ​គ្នា ពោល​នោះ ​ទីតាំង​អាសយដ្ឋាន​របស់​អ្នក​នឹង​លែង​ជា​ការ​សម្ងាត់ អាច​ត្រូវ​បាន​ក្រុម​ជន​ទុច្ចរិត​ឆ្មក់​ប្រព្រឹត្ត​សកម្មភាព​ល្មើស​ផ្សេងៗ​បាន។ ៤) កុំ​ជួប​មនុស្ស​ចម្លែក ​ណាត់​ជួប​ដោយ​ស្គាល់​មនុស្ស​លើ​អ៊ីនធឺណិត

4

ជា​រឿង​ធម្មតា​ទេ មនុស្ស​បច្ចុប្បន្ន​មិន​គួរ​ឱ្យ​ទុក​ចិត្ត​ឡើយ ពិសេស​មនុស្ស​ដែល​ស្គាល់​គ្នា​តាម​បណ្ដាញ​សង្គម​ផ្សេងៗ​មិន​ថា​តែ Facebook ឬ Twiiter នោះ​ទេ។ ករណី​ចាប់​ជំរិត​ទាញ​ប្រាក់ ប្លន់​យក​របស់របរ អាច​កើត​មាន​នៅ​ពេល​អ្នក​ចូល​ស៊ង​របស់​គេ ដោយ​ការ​បបួល​ជួប​មុខ​ផ្ទាល់​នៅ​ខាង​ក្រៅ។ មិន​មែន​ជួប​មិន​បាន​ទេ តែ​ក៏​ត្រូវ​រក​ទី​កន្លែង​មាន​មនុស្ស​ច្រើន ជៀសវាង​ទៅ​កន្លែង​ស្ងាត់ៗ។ យ៉ាងណា បើ​មិន​ចាំបាច់​ខ្លាំង​ទេ គួរ​កុំ​ទៅ​ជួប​តែម្ដង​ល្អ​ជាង។ ៥) កុំ​បង្ហោះ​រូបថត​អ្នក​កំពុង​ស្រវឹង ក្នុង​ពិធី​ជប់លៀង ឬ​កម្មវិធី​ផ្សេងៗ ព្រោះ​អាច​ជា​ភស្តុតាង​សម្រាប់​ចោទប្រកាន់​អ្នក​បាន

6

ជា​ធម្មតា​ការ​ផឹកស៊ី រមែង​អាច​កើត​មាន​អំពី​ខុស​ឆ្គង ឈ្លោះ​ទាស់ទែង​គ្នា រឿង​តូច​អាច​ទៅ​ជា​រឿង​ធំ​បាន​គ្រប់​ពេល។ ដូច្នេះ​ទទួល​សុរា មិន​គួរ​បង្អួត​គេ​ឡើយ ព្រោះ​វា​អាច​ជា​ភស្តុតាង ចោទប្រកាន់​ខ្លួន​អ្នក​បាន ម្យ៉ាង​ក៏​ជា​គំរូ​មិន​សូវ​ល្អ​នោះ​ដែរ។ ៦) កុំ​បង្ហោះ​ព័ត៌មាន​អំពី​ការងារ​នៅ​លើ​បណ្ដាញ​សង្គម

7

ព្យាយាម​កុំ​ដាក់​ព័ត៌មាន​ផ្សេងៗ​នៅ​លើ Facebook ពាក់ព័ន្ធ​នឹង​ទីកន្លែង​ការងារ​របស់​អ្នក ​ព្រោះ​ជន​ទុច្ចរិត​អាច​ដើរតួ មក​សុំ​ធ្វើ​ជា​បុគ្គលិក​បំពេញ​កិច្ចការ​ជាមួយ​អ្នក​បាន។ ប្រសិនបើ​នរណា​ម្នាក់​នៅ​កន្លែង​ការងារ​របស់​អ្នក ស្វែងរក​មិត្ត​រួម​ការងារ​នៅ​លើ Facebook គេ​ប្រហែល​ជា​អាច​រក​ឃើញ​អ្វី​មួយ​ដែល​គេ​មិន​ពេញ​ចិត្ត។ ដូច្នេះ​ការ​ដែល hacker បំបែក​ប្រព័ន្ធ​សុវត្ថិភាព ជ្រៀតចូល​ក្រុមហ៊ុន​របស់​អ្នក ប្រមូល​យក​ព័ត៌មាន​អំពី​បុគ្គលិក នោះ​គឺ​ជា​រឿង​ដែល​ត្រូវ​ធ្វើ​ដំបូង​គេ។ ដូច្នេះ​លោក​អ្នក​គួរ​លុប​ចេញ​នូវ​ព័ត៌មាន​ទាក់ទិន​នឹង​ការងារ​របស់​អ្នក​បច្ចុប្បន្ន ហើយ​ត្រូវ​ជ្រើសរើស​ឱ្យ​ម៉ត់ចត់​ថា​តើ​បុគ្គលិក​ការងារ​ណា ជា​មិត្តភ័ក្ដិ​របស់​អ្នក។ ទន្ទឹម​នោះ លោក​អ្នក​ក៏​មិន​គួរ Post រឿងរ៉ាវ​មិន​សប្បាយ​ចិត្ត​ចំពោះ​ការងារ​របស់​អ្នក និង​កិច្ចការ​ផ្ទៃក្នុង​របស់​ក្រុមហ៊ុន​ដែរ ព្រោះ​ចំណុច​អវិជ្ជមាន​ទាំងនេះ មិន​បាន​ជួយ​ជា​ប្រយោជន៍​អ្វី​នោះ​ទេ តែ​បែរជា​ធ្វើឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​បុគ្គលិក​ការងារ ឬ​ប៉ះពាល់​ដល់​ចៅហ្វាយ​ក៏​ថា​បាន។ ៧) កុំ​អនឡាញ នៅ​ពេល​អ្នក​ឈឺ៖

8

បើ​ឈឺ​ធ្ងន់ មិន​អាច​ទៅ​ធ្វើការ​បាន មាន​តែ​សុំ​ច្បាប់​សម្រាក ឬ​ទៅ​មន្ទីរពេទ្យ ចុះ​បើ​ថ្នាក់​លើ​របស់​អ្នក ឃើញ​អ្នក​អនឡាញ ប្រើប្រាស់​បណ្ដាញ​សង្គម​វិញ តើ​គេ​គិត​បែប​ណា​ចំពោះ​រូប​អ្នក។ ត្រឹមត្រូវ​ហើយ​ថា គ្រាន់តែ​ឈឺ គឺ​មិន​មាន​ន័យ​ថា មិន​អាច​កាន់​ស្មាតហ្វូន​ចុច​លេង​បាន​នោះ​ទេ តែ​គួរ​តែ​ចេះ​ក្រែង​ចិត្ត​ល្អ​ជាង។ ​ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ dailynewsdig
X
5s