ខួរក្បាល​របស់​អ្នក​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ ប្រសិន​បើ​ពិសា​ទឹក​មិន​គ្រប់​នឹង​អ្វី​ដែល​គេ​កំណត់​



ទឹកគឺពិតជាមានសារៈសំខាន់ខ្លាំងបំផុតសម្រាប់សុខភាពរបស់មនុស្សម្នាក់ៗ។ បើអ្នកមិនយកចិត្តទុកដាក់ក្នុងការពិសាទឹកឲ្យបានគ្រប់ចំណុះ ទេនោះ វាអាចប៉ះពាល់ដល់ខួរក្បាលអ្នក ដោយក្នុងនោះ អ្នកនឹងជួបអាការៈដូចជា ការគិតមានលក្ខណៈស្រពិចស្រពិល ខួរក្បាលដើរយឺត និង គំនិតរវើរវាយ ជាដើម។ នេះបើយោងទៅតាមការស្រាវជ្រាវរបស់អ្នកជំនាញផ្នែកប្រព័ន្ធ ប្រសាទ ខាងផ្នែកជំងឺ Alzheimer។ ដោយសារតែខ្វះជាតិទឹក និង ធាតុបន្សំ ទឹកក្នុងខួរក្បាល វាអាចធ្វើឲ្យអ្នកឧស្សាហ៍ឈឺក្បាល វិលមុខ ភាន់ច្រឡំច្រើន មានអារម្មណ៍មួម៉ៅ និង បាត់បង់កម្លាំង។ ដូចនេះដើម្បីគេចចេញពីកង្វះជាតិទឹក ដែលអាចប៉ះពាល់ដល់ខួរក្បាលអ្នកនោះ អ្នកគួរតែ ពិសាទឹកឲ្យបានប្រហែល២លីត្រក្នុងមួយថ្ងៃជាចាំបាច់៕ ប្រែសម្រួល៖ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.powerofpositivity.com
X
5s