ហេតុអ្វី​បាន​ជា​អ្នក​គួរ​ចាប់​ផ្ដើម​សន្សំ​លុយ​ពី​ឥឡូវ​នេះ?​



ជារឿងធម្មតាទេ លុយនិងមនុស្ស គឺជាធាតុពីរដែលមិនអាចនៅឆ្ងាយពីគ្នាបាន។ អ្វីៗដែលយើងត្រូវការប្រចាំថ្ងៃដូចជា អាហារ សាលា ទូរស័ព្ទ កុំព្យូទ័រ ថ្នាំជាដើមសុទ្ធតែត្រូវការប្រាក់ឬលុយ។ មនុស្សជាច្រើនតែងតែគិតថាពួកគេមិនចាំបាច់សន្សំលុយឡើយរហូតដល់ថ្ងៃមួយដែលពួកគេជួបប្រទះនូវបញ្ហាមួយដែលពួកគេត្រូវការលុយ ទើបដឹងថា ការសន្សំពិតជាសំខាន់មិនអាចខ្វះបាន។ ប្រសិនជាអ្នកនៅតែគិតតែអ្នកមិនចាំបាច់សន្សំលុយ ខាងក្រោមនេះជាហេតុផលដែលបង្ហាញថា ការសន្សំលុយជាការចាំបាច់។ ១) អ្នកមានលុយពេលអ្នកចង់ចាយ៖ នៅពេលអ្នកចង់ធ្វើអ្វីមួយ អ្នកមានលុយភ្លាមៗក្នុងការចំណាយទៅលើអ្វីដែលអ្នកចង់ទិញ។ ម៉្យាងវិញទៀត នៅក្នុងជីវិតមានព្រឹត្តិការណ៍ដែលអ្នកមិនបានរំពឹងទុកជាច្រើន ហើយអ្នកមិនមានពេលគ្រប់គ្រាន់ក្នុងការសន្សំលុយឡើយ។ ឧទាហរណ៍ថា អ្នកជិះម៉ូតូទៅបុកអ្នកដទៃ អ្នកអាចនឹងត្រូវគេទារសំណងឬជួសជុលម៉ូតូជាដើម។ ២) អ្នកមិនចាំបាច់ខ្ចីលុយអ្នកដទៃពេលអ្នកមានអាសន្ន៖ ការខ្ចីលុយអ្នកដទៃអាចប៉ះពាល់ដល់ទំនាក់ទំនងរវាងអ្នកនិងមនុស្សដែលអ្នកខ្ចីលុយ។ ឧទាហរណ៍ថា មិត្តរបស់អ្នកឲអ្នកខ្ចីលុយ តែថ្ងៃមួយ មិត្តរបស់អ្នកត្រូវការលុយជាបន្ទាន់។ មិត្តរបស់អ្នកទាមទារឲអ្នកសងលុយគេវិញ។ ប្រសិនជាអ្នកមានលុយនៅក្នុងដៃនោះមិនមានអ្វីទេ តែប្រសិនជាអ្នកមិនមែនលុយវិញនោះ នោះបញ្ហានឹងកើតឡើង។ ៣) ទិញទំនិញថ្មីៗ៖ ជាធម្មតា នៅពេលមានទំនិញថ្មីៗដាក់លក់លើទីផ្សារ មនុស្សជាច្រើនចង់បាន។ ហើយក៏មានមនុស្សខ្លះចង់បាននូវអ្វីដែលមិត្តរបស់ពួកគេមាន។ វាមិនខុសក្នុងការចង់បានអ្វីៗដែលទំនើបនោះទេ។ អ្នកអាចគិតថា ប្រសិនជាអ្នកបានសន្សំពីមុន អ្នកអាចទិញហើយ។ ប្រសិនជាអ្នកចាប់ផ្តើមលុយពីឥឡូវ អ្នកក៏មិនប្រាកដថាអ្នកនឹងសម្រេចក្តីបំណងនេះឬក៏អត់៕ ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.lifehack.org
X
5s