Future Bus ​រថយន្ត​ក្រុង​​​ស្វ័យ​ប្រវត្តិ​របស់ Mercedes ​ទើប​​ត្រូវ​​ធ្វើតេស្ត​ចម្ងាយ​ផ្លូវ ២០គីឡូម៉ែត្រ​​ដោយ​ប្រសិទ្ធភាព​ខ្ពស់ (Video)​



ក្រុមហ៊ុន Merces-Benz ថ្មីៗនេះ បានដាក់ឱ្យដំណើរការសាកល្បងនូវរថយន្តក្រុងបើកបរដោយស្វ័យប្រវត្តិនៅលើដងផ្លូវស្ថិតក្នុងទីក្រុង Amsterdam នៃប្រទេសហុឡង់ដ៍។ នេះជាការធ្វើតេស្តរយៈចម្ងាយ ១២ម៉ាយល៍ ឬប្រហែល ១៩,៣គីឡូម៉ែត្រ នៅលើកំណាត់ផ្លូវរវាងចំណតយន្តហោះ Schipol មកក្បែរក្រុង Haarlerm នៃខេត្ត North Holland ប្រទេសអាល្លឺម៉ង់។ https://youtu.be/oBjFT9WAQxU Future Bus នេះ ស្ថិតក្រោមគម្រោង CityPilot ដែលត្រូវបានបំពាក់ប្រព័ន្ធ Highway Pilot របស់ក្រុមហ៊ុន Daimler ដែលជួយសម្រួលដល់អ្នកបើកបរក្នុងចម្ងាយផ្លូវវែងឆ្ងាយ។ រថយន្តអនាគតនេះ ត្រូវបានបំពាក់ប្រព័ន្ធ GPS, រ៉ាដា និងកាមេរ៉ាចំនួន១២ ដើម្បីកំណត់អត្តសញ្ញាណអ្នកថ្មើរជើង ឧបសគ្គ និងភ្លើងស្តុប។

2016-07-19-image-5

2016-07-19-image-6

  រថយន្តក្រុងស្វ័យប្រវត្តិរបស់ Mercedes ថែមទាំងអាចចាប់ឃើញចរាចរណ៍ទីក្រុងដែលស្ទះខ្លាំង ហើយវានឹងធ្វើដំណើរការតាមផ្លូវក្រោមដី ហើយចាប់ហ្វ្រាំងនៅពេលមានអ្វីមួយផ្លាស់ទីនៅលើផ្លូវ។ រថយន្តក្រុងនេះ មានល្បឿន ៧០គីឡូម៉ែត្រ/ម៉ោង ហើយតៃកុងឡាន ក៏នៅតែមានវត្តមាន ដើម្បីគ្រប់គ្រងក្នុងស្ថានភាពចាំបាច់ ព្រោះពេលខ្លះ វាចាំបាច់ទៀងពេកនោះទេ ក្នុងការចាប់ហ្វ្រាំង ឬ គេចចេញអ្វីមួយ ពេលកំពុងបើកបរ៕
X
5s