​Galaxy Note 7 ចុះ​លេង​ទឹក​មុន​ថ្ងៃ​សម្ពោធ ​ជា​ភស្តុតាង​យ៉ាង​ច្បាស់​ថា នឹង​មាន​បច្ចេកវិទ្យា​មិន​ជ្រាប​ទឹក IP68​



ស្មាតហ្វូនកូនកាត់ថេប្លេតស៊េរីក្រោយនេះ របស់ Samsung កន្លងទៅមានចចាមអារ៉ាមជាច្រើន លើកឡើងថា នឹងបញ្ចូលបច្ចេកវិទ្យាមិនជ្រាបទឹក ដូចស្មាតហ្វូន Galaxy S7 ទាំងពីរបច្ចុប្បន្នដែរ ខណៈដែល Galaxy Note ជំនាន់មិនធ្លាប់មាន។ តាមរយៈបច្ចេកវិទ្យា IP68 នេះ Note 7 នឹងអាចធន់នឹងជម្រៅទឹកបាន ៥ហ្វីស ឬប្រហែល ១,៥ម៉ែត្រ រយៈពេល ៣០នាទី។

soapww

  កម្រិតធន់ទ្រាំនឹងទឹកនេះ គឺដូចគ្នាទៅនឹងមុខងារមិនជ្រាបទឹកនៅលើ Galaxy S7 និង S7 Edge ក៏ដូចជា Galaxy S7 Active ដែរ។ គេជឿថា សាធារណជននឹងរឹតតែពេញចិត្ត Galaxy Note ជំនាន់ថ្មីដែលមានមុខងារពិសេស មិនចូលទឹកបែបនេះ។ រូប Galaxy Note 7 ដែលទទឹកសាប៊ូនេះ គឺបានបែកធ្លាយចេញពីបណ្ដាញសង្គមចិន Weibo ថ្មីៗនេះ។ សូមបញ្ជាក់ថា កាលពីដើមខែកក្កដានេះ មានការលេចចេញរូបថតជាមួយការអះអាងថាជា Note 7 ជាច្រើនសន្លឹក។ ចំណែករូបថតនេះ វិញគឺបានបែកធ្លាយចេញពីគេហទំព័រ Weibo ដែលបង្ហាញពីការដុះលាងទឹកសាប៊ូនៅលើផេប្លេត Note 7។ ហើយក្នុងនោះគេសង្កេតឃើញថា ផេប្លេតនេះមានអេក្រង់កោងបញ្ឆិតទម្រង់ដូចនៅលើ Galaxy S7 edge ដែរ។ ក្រុមហ៊ុន Samsung នឹងសម្ពោធចេញ Galaxy Note 7 ផ្លូវការនៅព្រឹត្តិការណ៍ Unpacked ថ្ងៃទី២ ខែសីហាក្រោយនេះ នៅក្នុងទីក្រុងញូវយ៉កវេលាម៉ោង ១១ព្រឹក ត្រូវនឹងម៉ោង ១០យប់នៅកម្ពុជា៕
X
5s