ជីវិត​របស់​អ្នក​នឹង​កាន់​តែ​លិចលង់​ប្រសិន​បើ​អ្នក​កុហក​ខ្លួន​ឯង​ពី​រឿង​លុយ​



មនុស្សជាច្រើនចូលចិត្តកុហកអ្នកដទៃអំពីចំណូលដែលខ្លួនទទួលបាន ប្រាក់ដែលយើងបានខ្ចី ឬលុយដែលយើងត្រូវការនាពេលអនាគត តែរឿងទាំងអស់នេះ ក៏មិនសំខាន់ដូចការដែលយើងកុហកខ្លួនឯងនោះដែរ។ ហើយនៅពេលដែលយើងកុហកខ្លួនឯងអំពីរឿងលុយបែបនេះធ្វើឲ្យជីវិតរបស់យើងជួបតែជាមួយបញ្ហាមិនចេះចប់មិនចេះហើយ។ រឿងកុហកទាំងអស់នោះ មានដូចជា៖ ១) លុយគឺជាបិសាច៖ អ្នកតែងតែឮឥតឈប់នៅពេលដែលគេនិយាយថា លុយបំផ្លាញអ្វីៗគ្រប់យ៉ាង ឬលុយគឺជាបិសាច តែតាមពិតទៅវាមិនមែនបែបនេះនោះទេ។ វាកើតឡើងមកពីភាពលោភលន់ ភាពអាត្មានិយម និងការចង់បានតែអំណាចរបស់មនុស្សច្រើនជាជាង ព្រោះថាលុយតែងតែជួយក្នុងការដោះស្រាយបញ្ហានានា តែអ្វីៗដែលនឹងកើតមានគឺអាស្រ័យទៅលើការប្រើប្រាស់របស់មនុស្សម្នាក់ៗតែប៉ុណ្ណោះនោះទេ។ ២) ចាំថ្ងៃនេះឬថ្ងៃនោះចាំសន្សំ៖ មនុស្សជាច្រើន ចូលចិត្តរង់ចាំ ចាំពេលនេះទើបល្អ ពេលនោះទើបល្អ តែពេលដែលល្អជាងគេបំផុតនោះគឺ ពេលនេះតែម្ដង។ បញ្ហានេះតែងតែកើតឡើងទៅលើយុវវ័យ ជាទូទៅ ដោយសារតែពួកគេចំណាយច្រើនលើសលប់ពីអ្វីដែលពួកគេមាន ហើយភាគច្រើនគឺពួកគេចំណាយទៅលើអ្វីដែលមិនសូវជាមានប្រយោជន៍នោះទេ។ ៣) មានលទ្ធភាពចំណាយបានចំណាយសិនទៅ៖ នៅពេលដែលយើងទិញអ្វីមួយដែលមិនសូវជាចាំបាច់ យើងតែងតែនិយាយថា នេះហើយគឺជាជីវិត យើងគួរតែចំណាយទៅអ្វីដែលអ្នកចង់បាន។ ការនិយាយបែបនេះមិនខុសនោះទេ អ្វីដែលខុសនោះគឺអ្នកតែងតែដោះសារបែបនេះរហូត ដោយមិនមានហេតុផលអ្វីផ្សេង ឬចម្លើយដែលត្រឹមត្រូវជាងនេះទៀតនោះទេ៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.cheatsheet.com
X
5s