ធ្វើ​យ៉ាង​ណា​ទើប​អាច​ដឹង​បានថា​ តើ​ចៅហ្វាយនាយ​របស់​អ្នក​ចង់​បាន​អ្វី​ពី​អ្នក​ឲ្យ​ពិត​ប្រាកដ?​



តើវាល្អយ៉ាងណាទៅ ប្រសិនជាយើងអាចទស្សន៍ទាយចិត្តមនុស្សម្នាក់បាន? ហើយវារឹតតែអស្ចារ្យយ៉ាងណាទៅប្រសិនបើអ្នកអាចមើលចិត្តរបស់ចៅហ្វាយនាយរបស់អ្នកធ្លុះ? ពេលខ្លះបុគ្គលិកជាច្រើនយល់ថាវាជារឿងដ៏លំបាកមួយក្នុងការស្វែងយល់ពីចៅហ្វាយនាយរបស់ពួកគេ ដែលធ្វើឲ្យពួកគេមានបញ្ហានេះបញ្ហានោះនៅពេលធ្វើការងារជាមួយចៅហ្វាយនាយរបស់ពួកគេ។ ចំណុចខាងក្រោមនេះ នឹងធ្វើឲ្យអ្នកមានភាពងាយស្រួលឡើងដើម្បីដឹងថា តើចៅហ្វាយនាយរបស់អ្នកចង់បានអ្វីពីអ្នកឲ្យពិតប្រាកដ៖ ១) សួរត្រង់ៗ៖ វាអាចស្ដាប់ទៅគួរឲ្យខ្លាចបន្តិច តែវាក៏ជាវិធីមួយដែលអ្នកគួរតែសាកល្បងផងដែរ ព្រោះវាចំណាយពេលតិច ដោយមិនបាច់និយាយចុះឡើងវែងឆ្ងាយ។ យ៉ាងណាមិញ អ្នកក៏គួរតែពិនិត្យឲ្យបានម៉ត់ចត់ចំពោះការប្រើប្រាស់ពាក្យសម្ដីរបស់អ្នក រួមទាំងកាលៈទេសៈផងដែរ និយាយឲ្យខ្លីទៅគឺមិនអាចចេះតែចង់និយាយក៏និយាយនោះទេ។ ២) សិក្សាពីបុគ្គលិកផ្សេងទៀត៖ អ្នកអាចលួចសង្កេតមើលថាតើចៅហ្វាយនាយរបស់អ្នកហាក់បីដូចជាចូលចិត្តបុគ្គលិកណាមួយជាងគេ មិនថាអត្តចរឹត ឬស្នាដៃការងារនោះទេ។ បន្ទាប់ពីសង្កេតដឹងហើយ អ្នកគួរតែព្យាយាមសាកល្បងធ្វើឲ្យបានដូចបុគ្គលិកឆ្នើមម្នាក់នោះ តែមិនមែនព្យាយាមត្រាប់តាមគេនោះទេ។ តែបើក្នុងករណីអ្នកមិនឃើញមាននរណាម្នាក់ដែលចៅហ្វាយនាយរបស់អ្នកចូលចិត្តទេនោះ អ្នកគួរតែប្រើប្រាស់ពេលវេលាសិក្សាពីគាត់ឲ្យបានច្រើនជាងនេះ។ ៣) សិក្សាពីតម្រូវការក្រុមហ៊ុន៖ ជាទូទៅ ចៅហ្វាយនាយតែងតែមានចិត្តរីករាយនៅពេលដែលឃើញបុគ្គលិកណាម្នាក់ព្យាយាមពិសេសដើម្បីក្រុមហ៊ុនរបស់ពួកគេ ដូចនេះប្រសិនបើអ្នកចេះស្វែងយល់ពីស្ថានភាពរបស់ក្រុមហ៊ុនទាំងមូលហើយជួយឲ្យអស់ពីសមត្ថភាពរបស់អ្នក នោះអ្នកក៏នឹងងាយទទួលបានការចាប់អារម្មណ៍ពីក្រុមហ៊ុនរបស់អ្នកផងដែរ៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.cheatsheet.com
X
5s