កំហុសជាច្រើនដែលអ្នកធ្វើ ពេលអ្នកស្វែងរកស្នេហាតាមប្រព័ន្ធអ៊ីនធឺណិត
មនុស្សមួយចំនួន នៅតែមានកំហុស ទោះបីគេបានជួបគូស្នេហ៍នៅខាងក្រៅក៏ដោយ។ ចុះទម្រាំតែអ្នកដែលរកស្នេហាតាមប្រព័ន្ធអ៊ីនធឺណិតទៅវិញនោះ តើពួកគេប្រឈមមុខនឹងកំហុសអ្វីខ្លះទៅ? ខាងក្រោមនេះជាអ្វីដែលអ្នកត្រូវដឹង៖
១) ជ្រើសរើសរូបភាពមិនពិតរបស់អ្នក៖ ជាការពិតណាស់ សម្រាប់មនុស្សមួយចំនួន ពួកគេតែងចូលចិត្តជ្រើសរើសរូបភាព ណាដែលស្អាត ជាងខ្លួនឯង នៅខាងក្រៅ ដើម្បីទទួលបានការចាប់អារម្មណ៍ លើប្រព័ន្ធ អ៊ីនធឺណិត ។ ប៉ុន្តែ នៅពេលមានអ្នកចាប់ផ្ដើមចាប់អារម្មណ៍ហើយនោះ ពួកគេ នឹងចាប់ផ្ដើមចង់ធ្វើការណាត់ជួប ខាងក្រៅ។ តើពួកគេមានអារម្មណ៍ស្រលាំងកាំងយ៉ាងណាទៅពេលបានជួបសភាពខាងក្រៅរបស់អ្នកនោះ?
២) ប្រើប្រាស់ពាក្យពេចន៍ដូចអ្នកមានដៃគូរួចហើយ៖ ការប្រើប្រាស់ពាក្យពេចន៍ក៏ជារឿងសំខាន់ខ្លាំងដែរ ព្រោះ មនុស្សមួយចំនួនតែងតែមិនចាប់អារម្មណ៍ចំពោះរឿងនេះ ហើយ ដៃគូម្ខាងទៀត គេនឹងចាប់ផ្ដើមគិត អ្វីមិនល្អចំពោះអ្នក។ អាចថា អ្នកចង់ណាត់ពួកគេចេញទៅក្រៅ ប៉ុន្តែ អ្នកចង់ពន្យារពេលដោយសារតែ ការរវល់ នានា ។ តើអ្នកដឹងទេថា ការធ្វើបែបនេះ ហាក់ដូចជាបើកឱកាស ឲ្យពួកគេគិតថា អ្នកកំពុងតែណាត់ជួបនរណាផ្សេងអញ្ចឹង?
៣) ប្រើប្រាស់ពាក្យមិនសមរម្យ៖ ពេលខ្លះអ្នកគិតថា ពាក្យដែលអ្នកប្រើនោះគឺវាសាមញ្ញ និងគ្រាន់តែជាពាក្យសម្រាប់កម្សាន្តប៉ុណ្ណោះ តែអ្នកដទៃ អាចនឹងមិនយល់ដូច្នេះ។ កុំព្យាយាមនិយាយពីក្រោយខ្នង ឬ តិះដៀល នរណាម្នាក់ ទៅប្រាប់អ្នកដទៃនោះទេ។ ទោះបីអ្នកគិតថាវាមិនមែនជារឿងធំ តែ គេនឹងមានទស្សនៈ មួយមិនល្អចំពោះអ្នក៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.cheatsheet.com